​ទាំង៤​ ​លុះ​មាន​រាងកាយ​ ​បែកធ្លាយ​ទៅ​ ​ខាងមុខ​បន្ទាប់​អំពី​មរណៈ​ ​ក៏បាន​ទៅ​កើត​ក្នុង​ព្រហ្មលោក​។​ ​បណ្តា​ព្រះរាជា​ទាំងអម្បាល​នោះ​ ​ព្រះ​បាទ​និមិ​រាជ​ ​ជា​ស្តេច​ក្រោយបង្អស់​ ​ជា​ធម្មរាជ​ ​ប្រកបដោយ​ធម៌​ ​ជាម​ហា​រាជ​ ​ឋិតនៅ​ក្នុង​ធម៌​ ​តែង​ប្រព្រឹត្ត​ធម៌​ ​ក្នុង​ពួក​អ្នក​និគម​ ​និង​អ្នកជនបទ​ ​ជា​ព្រាហ្មណ​ជាតិ​ ​និង​គហបតិ​ជាតិ​ ​តែង​រក្សា​ឧបោសថ​ ​ក្នុង​ថ្ងៃទី១៤​ ​ទី១៥​ ​និង​ទី៨នៃ​បក្ស​។​
 [​២១៩​]​ ​ម្នាល​អានន្ទ​ ​រឿង​នេះ​ធ្លាប់​មាន​មក​ហើយ​តើ​ ​ពាក្យជា​ចន្លោះ​នេះ​ ​បាន​កើតឡើង​ដល់​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ដែល​អង្គុយ​ប្រជុំ​គ្នា​ ​ក្នុង​រោង​សុធម្មា​ថា​ ​អើហ្ន៎​ ​ពួក​ជន​នៅក្នុង​ដែន​វិទេហៈ​ ​ពេញ​ហៅ​ជា​មានលាភ​ ​អើហ្ន៎​ ​អត្តភាព​ជា​មនុស្ស​ ​ពួក​ជន​នៅក្នុង​ដែន​វិទេហៈ​ ​ពេញ​ហៅ​បាន​ដោយ​ល្អ​ ​ព្រោះថា​ ​ព្រះ​បាទ​និមិ​រាជ​ ​ជា​ធម្មរាជ​ ​ប្រកបដោយ​ធម៌​ ​ជាម​ហា​រាជ​ ​ទ្រង់​ឋិតនៅ​ក្នុង​ធម៌​ ​តែង​ប្រព្រឹត្ត​ធម៌​ ​ក្នុង​ពួក​អ្នក​និគម​ ​និង​អ្នកជនបទ​ ​ជា​ព្រាហ្មណ​ជាតិ​ ​និង​គហបតិ​ជាតិ​ ​តែង​រក្សា​ឧបោសថ​ ​ក្នុង​ថ្ងៃទី១៤​ ​ទី១៥​ ​និង​ទី៨នៃ​បក្ស​។​
ថយ | ទំព័រទី ៣២២ | បន្ទាប់