មួយ​ពាន់​ ​ហើយ​ចូល​ទៅ​ថ្កាន​ព្រះ​បាទ​និមិ​រាជ​ ​រួច​ទូល​យ៉ាងនេះ​ថា​ ​បពិត្រមហារាជ​ ​រថ​សេះ​អាជានេយ្យ​ ​ដែល​ទឹម​ដោយ​សេះ​អាជានេយ្យ​មួយ​ពាន់​នេះ​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ទេវតា​ ​ទ្រង់​បញ្ជូន​មក​ហើយ​ ​ដើម្បី​ព្រះអង្គ​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​កុំ​ញញើត​ ​គប្បី​ឡើង​កាន់​ទិព្វ​យាន​ចុះ​។​ ​ម្នាល​អានន្ទ​ ​មាត​លិ​ទេវបុត្ត​ ​ជា​អ្នកសង្គ្រោះ​ ​ក៏​ទទួល​ព្រះបន្ទូល​ ​នៃ​សក្កទេវរាជ​ ​ជាធំ​ជាង​ទេវតា​ថា​ ​ព្រះករុណា​ ​សេចក្តី​ចំរើន​ ​ចូរ​មានដល់​ព្រះអង្គ​ ​ហើយ​រៀបចំ​រថ​សេះ​អាជានេយ្យ​ ​ដែល​ទឹម​ដោយ​សេះ​អាជានេយ្យ​មួយ​ពាន់​ ​នាំចូល​ទៅ​ថ្កាន​ ​ព្រះ​បាទ​និមិ​រាជ​ ​ហើយ​ទូល​សេចក្តី​នេះ​ថា​ ​បពិត្រមហារាជ​ ​រថ​សេះ​អាជានេយ្យ​ ​ដែល​ទឹម​ដោយ​សេះ​អាជានេយ្យ​មួយ​ពាន់​នេះ​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ទេវតា​ ​ទ្រង់​បញ្ជូន​មក​ហើយ​ ​ដើម្បី​ព្រះអង្គ​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​កុំ​ញញើត​ ​ចូរ​ឡើង​កាន់​ទិព្វ​យាន​ចុះ​ ​បពិត្រមហារាជ​ ​មួយទៀត​ ​ពួក​សត្វ​ ​ដែល​មានកម្ម​អាក្រក់​ ​តែង​ទទួល​នូវ​ផល​ ​នៃ​កម្ម​អាក្រក់​ ​ដោយ​ផ្លូវ​ណា​ក្តី​ ​ពួក​សត្វ​ ​ដែល​មានកម្ម​ល្អ​ ​តែង​ទទួល​នូវ​ផល​ ​នៃ​កម្ម​ល្អ​ ​ដោយ​ផ្លូវ​ណា​ក្តី​ ​បណ្តា​ផ្លូវ​ទាំងពីរ​នោះ​ ​ខ្ញុំ​នឹង​នាំ​ព្រះអង្គ​ទៅតាម​ផ្លូវ​ណា​។​ ​មាត​លិ​ទេវបុត្ត​ ​អ្នក​ចូរ​នាំ​យើង​ ​ទៅតាម​ផ្លូវ​ទាំងពីរ​នោះ​ចុះ​។​ ​ម្នាល​អានន្ទ​ ​មាត​លិ​ទេវបុត្ត​ ​ជា​អ្នកសង្គ្រោះ​ ​បាន​ញុំាង​ព្រះ​បាទ​និមិ​រាជ​ ​ឲ្យ​ទៅដល់​រោង​សុធម្មា​។​ ​ម្នាល​អានន្ទ​ ​
ថយ | ទំព័រទី ៣២៥ | បន្ទាប់