ទី១៥​ ​និង​ទី៨​ ​នៃ​បក្ស​។​ ​ម្នាល​អានន្ទ​ ​គ្រានោះ​ឯង​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ទេវតា​ ​ទ្រង់​ត្រាស់​ហៅ​មាត​លិ​ទេវបុត្ត​ ​ជា​អ្នកសង្គ្រោះ​មក​ថា​ ​ម្នាល​មាត​លិ​ទេវបុត្ត​សំឡាញ់​ ​អ្នក​ចូរ​មក​រៀបចំ​រថ​សេះ​អាជានេយ្យ​ ​ដែល​ទឹម​ដោយ​សេះ​អាជានេយ្យ​មួយ​ពាន់​ ​ហើយ​នាំ​ព្រះ​បាទ​និមិ​រាជ​ទៅកាន់​ក្រុង​មិថិលា​ ​ក្នុង​ដែន​វិទេហៈ​នោះ​វិញ​។​ ​ម្នាល​អានន្ទ​ ​មាត​លិ​ទេវបុត្ត​ ​ជា​អ្នកសង្គ្រោះ​ ​បាន​ទទួល​ព្រះបន្ទូល​ ​នៃ​សក្កទេវរាជ​ ​ជាធំ​ជាង​ទេវតា​ថា​ ​ព្រះករុណា​ ​សេចក្តី​ចំរើន​ ​ចូរ​មានដល់​ព្រះអង្គ​ ​ហើយ​រៀបចំ​រថ​ ​សេះ​អាជានេយ្យ​ ​ដែល​ទឹម​ដោយ​សេះ​អាជានេយ្យ​មួយ​ពាន់​ ​ហើយ​នាំ​ព្រះ​បាទ​និមិ​រាជ​ ​ទៅកាន់​ក្រុង​មិថិលា​ ​ក្នុង​ដែន​វិទេហៈ​នោះ​វិញ​។​
 [​២២២​]​ ​ម្នាល​អានន្ទ​ ​បានឮ​ថា​ ​មហារាជ​ក្នុង​ក្រុង​មិថិលា​នោះ​ ​តែង​ប្រព្រឹត្ត​ធម៌​ ​ក្នុង​ពួក​អ្នក​និគម​ ​និង​អ្នកជនបទ​ ​ជា​ព្រាហ្មណ​ជាតិ​ ​និង​គហបតិ​ជាតិ​ ​តែង​រក្សា​ឧបោសថ​ក្នុង​ថ្ងៃ​ទៅ១៤​ ​ទី១៥​ ​និង​ទី៨នៃ​បក្ស​។​ ​ម្នាល​អានន្ទ​ ​លុះ​ច្រើន​ឆ្នាំ​ ​ច្រើន​រយ​ឆ្នាំ​ ​និង​ច្រើន​ពាន់​ឆ្នាំ​កន្លងទៅ​ហើយ​ ​ទើប​ព្រះ​បាទ​និមិ​រាជ​ ​ត្រាស់​ហៅ​ខ្មាន់​ព្រះកេស​មក​ថា​ ​ម្នាល​ខ្មាន់​ព្រះកេស​ជា​សំឡាញ់​ ​បើ​អ្នក​បានឃើញ​សក់ស្កូវ​ ​កើតមាន​លើ​ក្បាល​នៃ​អញ​ ​ក្នុង
ថយ | ទំព័រទី ៣២៧ | បន្ទាប់