ដើម្បី​ប្រាសចាក​រាគៈ​ ​ដើម្បី​រំលត់ទុក្ខ​ ​ដើម្បី​ស្ងប់​រម្ងាប់​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​ព្រះនិព្វាន​ ​តើ​ដូចម្តេច​។​ ​មគ្គ​ប្រកបដោយ​អង្គ៨​ ​ដ៏​ប្រសើរ​នេះឯង​ ​គឺ​សេចក្តី​ឃើញ​ប្រពៃ១​ ​សេចក្តី​ត្រិះរិះ​ប្រពៃ១​ ​វាចា​ប្រពៃ១​ ​ការងារ​ប្រពៃ១​ ​ការ​ចិញ្ចឹមជីវិត​ប្រពៃ១​ ​សេចក្តី​ព្យាយាម​ប្រពៃ១​ ​សេចក្តី​រលឹក​ប្រពៃ១​ ​ការ​តាំងចិត្ត​ប្រពៃ១​ ​ម្នាល​អានន្ទ​ ​កល្យាណ​វត្ត​នេះឯង​ ​ដែល​តថាគត​ ​តាំង​ទុក​ហើយ​ ​ក្នុង​កាល​ឥឡូវនេះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​នឿយណាយ​ ​ដោយពិត​ ​ដើម្បី​ប្រាសចាក​រាគៈ​ ​ដើម្បី​រំលត់ទុក្ខ​ ​ដើម្បី​ស្ងប់​រម្ងាប់​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​ព្រះនិព្វាន​។​ ​ម្នាល​អានន្ទ​ ​តថាគត​ពោល​នូវ​កល្យាណ​វត្ត​នោះ​ ​ដល់​អ្នក​ទាំងឡាយ​ថា​ ​កល្យាណ​វត្ត​នេះ​ ​តថាគត​ ​បាន​តាំង​ទុក​ហើយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ប្រព្រឹត្ត​តាម​ចុះ​ ​អ្នក​ទាំងឡាយ​ ​កុំ​ជា​បុរស​ថោកថយ​ ​ជាង​តថាគត​ឡើយ​ ​ម្នាល​អានន្ទ​ ​កាលបើ​គូ​នៃ​បុរស​ណា​មាននៅ​ ​កល្យាណ​វត្តមាន​សភាព​យ៉ាងនេះ​ ​នឹង​ដាច់​សូន្យ​ទៅ​ ​បណ្តា​បុរស​ទាំងនោះ​ ​គូ​នៃ​បុរស​នោះ​ឯង​ ​ហៅថា​ ​បុរស​ថោកថយ​។​ ​ម្នាល​អានន្ទ​ ​តថាគត​ ​
ថយ | ទំព័រទី ៣៣៣ | បន្ទាប់