[២៣០] បពិត្រមហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ដូចម្តេច កាលបើហេតុយ៉ាងនេះមានហើយ វណ្ណៈទាំង៤នេះ ជាវណ្ណៈស្មើៗគ្នា ឬមិនស្មើគ្នាទេ ឬក៏ព្រះអង្គ ទ្រង់មានព្រះយោបល់ដូចម្តេច ក្នុងវណ្ណៈទាំង៤នុ៎ះវិញ។ បពិត្រព្រះកច្ចានៈដ៏ចំរើន ពិតមែនណាស់ហើយ កាលបើហេតុយ៉ាងនេះមានហើយ វណ្ណៈទាំង៤នេះ ជាវណ្ណៈស្មើៗគ្នាទេ ខ្ញុំមិនឃើញអំពើផ្សេងគ្នាបន្តិចបន្តួច ក្នុងវណ្ណៈទាំង៤នុ៎ះឡើយ។
[២៣១] បពិត្រមហារាជ សំឡេងសុះសាយនេះ តែងប្រាកដក្នុងលោកថា ពួកព្រាហ្មណ៍ ជាវណ្ណៈខ្ពស់ ជនដទៃ ជាវណ្ណៈទាប។បេ។ ជាអ្នកទទួលមត៌ករបស់ព្រហ្ម ដូច្នេះ ដោយហេតុណា ហេតុនុ៎ះ អ្នកប្រាជ្ញ គប្បីដឹងដោយបរិយាយ ដូចតទៅនេះ បពិត្រមហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ដូចម្តេច ក្សត្រិយ៍ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ជាអ្នកលួចទ្រព្យគេ ជាអ្នកប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ជាអ្នកពោលពាក្យកុហក ជាអ្នកមានវាចាញុះញង់ ជាអ្នកមានវាចាទ្រគោះ ជាអ្នកពោលពាក្យរោយរាយ ឥតប្រយោជន៍ ជាអ្នកមានសេចក្តីលោភជាប្រក្រតី ជាអ្នកមានចិត្តព្យាបាទ ជាអ្នកមានសេចក្តីឃើញខុស លុះមានរាងកាយបែក