ពុះ​វះ​ក៏បាន​ ​បណ្តេញ​ចេញ​ក៏បាន​ ​ធ្វើឲ្យ​សមគួរ​តាម​ហេតុ​ក៏បាន​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​ព្រោះថា​ ​ឈ្មោះ​ណា​ដែលគេ​ហៅថា​សុទ្ទៈ​ ​ដូច្នេះ​អំពី​មុន​ ​ឈ្មោះ​របស់​សុទ្ទៈ​នោះ​ ​ក៏​បាត់​ទៅ​ហើយ​ ​ឥឡូវនេះ​ ​សុទ្ទៈ​នោះ​ ​ដល់​នូវ​ឈ្មោះថា​ចោរ​វិញ​។​
 [​២៣៩​]​ ​បពិត្រមហារាជ​ ​ព្រះអង្គ​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​កាលបើ​ហេតុ​យ៉ាងនេះ​មាន​ហើយ​ ​វណ្ណៈ​ទាំង៤នេះ​ ​ជា​វណ្ណៈ​ស្មើ​ៗ​គ្នា​ ​ឬមិន​ស្មើគ្នា​ទេ​ ​ឬក៏​ព្រះអង្គ​ ​ទ្រង់​មាន​ព្រះ​យោបល់​ដូចម្តេច​ ​ក្នុង​វណ្ណៈ​ទាំង៤នេះ​វិញ​។​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​កាលបើ​ហេតុ​យ៉ាងនេះ​មាន​ហើយ​ ​វណ្ណៈ​ទាំង៤នេះ​ ​ជា​វណ្ណៈ​ស្មើ​ៗ​គ្នា​ពិតមែន​ ​ខ្ញុំ​មិនឃើញ​អំពើ​ផ្សេងគ្នា​បន្តិចបន្តួច​ ​ក្នុង​វណ្ណៈ​ទាំង៤នេះ​ឡើយ​។​
 [​២៤០​]​ ​បពិត្រមហារាជ​ ​សំឡេង​សុះសាយ​នេះ​ ​តែង​ប្រាកដ​ក្នុង​លោក​ថា​ ​ពួក​ព្រាហ្មណ៍​ ​ជា​វណ្ណៈ​ខ្ពស់​ ​ជន​ដទៃ​ជា​វណ្ណៈ​ទាប​។​បេ​។​ ​ជា​អ្នកទទួល​មត៌ក​របស់​ព្រហ្ម​ ​ដូច្នេះ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​អ្នកប្រាជ្ញ​ ​គប្បី​ដឹង​ដោយ​បរិយាយ​ ​ដូចតទៅ​នេះ​ ​បពិត្រមហារាជ​ ​ព្រះអង្គ​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​ក្សត្រិយ៍​ក្នុង​លោក​នេះ​ ​បើ​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ជា​អ្នក​វៀរចាក​ការ​សម្លាប់សត្វ​ ​វៀរចាក​ការ​លួច​ទ្រព្យ​គេ​ ​វៀរចាក​ពាក្យ​
ថយ | ទំព័រទី ៣៤៨ | បន្ទាប់