មិនមែន​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​ ​គ្រាន់តែ​ប្រព្រឹត្តទៅ​ ​ដើម្បី​កើ​ត​ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យត​នភ​ពប៉ុ​ណ្ណោះ​។​ ​ម្នាល​រាជកុមារ​ ​តថាគត​នោះ​ឯង​ ​មិន​ពេញចិត្ត​នឹង​ធម៌​នោះ​ ​បាន​គេច​ចេញ​ចាក​ធម៌​នោះ​ ​ហើយ​ចៀសចេញ​ទៅ​។​
 [​២៥២​]​ ​ម្នាល​រាជកុមារ​ ​តថាគត​នោះ​ឯង​ ​កាល​ស្វែងរក​កឹ​កុសល​សន្តិវរបទ​ដ៏​ប្រសើរ​ ​ត្រាច់​ទៅកាន់​ចារិក​ ​ក្នុង​ដែន​មគធៈ​ ​ដោយលំដាប់​ ​សំដៅ​ទៅ​ឯ​ឧរុ​វេលា​ប្រទេស​សេនា​និគម​។​ ​ក្នុង​ទីនោះ​ ​តថាគត​ ​បានឃើញ​នូវ​ភូមិភាគ​ ​គួរ​ជាទី​ត្រេកអរ​ផង​ ​នូវ​ដងព្រៃ​ដែល​ត្រជាក់​ត្រជុំ​ផង​ ​នូវ​ស្ទឹង​កំពុង​ហូរ​ ​មាន​ទឹក​ដ៏​ត្រជាក់​ ​មាន​កំពង់រាប​ស្មើ​ ​គួរ​ជាទី​រីករាយ​ផង​ ​ទាំង​គោចរ​គ្រាម​ ​ក៏​តាំងនៅ​ដោយ​ជុំវិញ​។​ ​ម្នាល​រាជកុមារ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ភូមិភាគ​គួរ​ជាទី​ត្រេកអរ​ហ្ន៎​ ​ដងព្រៃ​ក៏​ត្រជាក់​ត្រជុំ​ ​ទាំង​ស្ទឹង​ដែល​កំពុង​ហូរ​ ​មាន​ទឹក​ត្រជាក់​ ​មាន​កំពង់រាប​ស្មើ​ ​គួរ​ជាទី​រីករាយ​ ​ទាំង​គោចរ​គ្រាម​ ​ក៏​តាំងនៅ​ដោយ​ជុំវិញ​ ​ទីនេះ​ហ្ន៎​ ​ល្មម​តាំង​សេចក្តី​ព្យាយាម​ ​របស់​កុលបុត្រ​ ​អ្នកមាន​ប្រយោជន៍​ ​ដោយ​សេចក្តី​ព្យាយាម​។​ ​ម្នាល​រាជកុមារ​ ​តថាគត​នោះ​ ​បាន​អង្គុយ​សំចត​នៅក្នុង​ទីនោះ​ ​ដោយ​គិតថា​ ​ទីនេះ​ល្មម​តាំង​សេចក្តី​ព្យាយាម​បាន​។​ 
ថយ | ទំព័រទី ៣៦៨ | បន្ទាប់