គួរ​ដល់​ភាវនា​កម្ម​ ​មិនបាន​ញាប់ញ័រ​ទៅតាម​អារម្មណ៍​ ​ដោយ​ប្រការ​ដូច្នេះហើយ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​ចុតូ​ប​បាត​ញ្ញាណ​ ​គឺ​ប្រាជ្ញា​ដឹង​នូវ​ចុតិ​ ​និង​បដិសន្ធិ​ ​របស់​សត្វ​ទាំងឡាយ​។​ ​តថាគត​នោះ​ ​មាន​ទិព្វចក្ខុ​ ​កន្លង​ហួស​ចក្ខុ​ ​របស់​មនុស្ស​ធម្មតា​ ​បានឃើញ​នូវ​ពួក​សត្វ​ ​ដែល​ច្យុត​ ​ដែល​កើត​ ​ជា​សត្វ​ថោកទាប​ ​ខ្ពង់ខ្ពស់​ ​មាន​រូបល្អ​ ​រូបអាក្រក់​ ​មាន​គតិ​ល្អ​ ​មាន​គតិ​អាក្រក់​។​បេ​។​ ​តថាគត​ឃើញច្បាស់​ ​នូវ​ពួក​សត្វ​ ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​ ​របស់​ខ្លួន​។​ ​ម្នាល​រាជកុមារ​ ​នេះឯង​ជា​វិជ្ជា​ទី២​ ​ដែល​តថាគត​ ​បាន​ហើយ​ ​ក្នុង​មជ្ឈិមយាម​ ​នៃ​រាត្រី​ ​អវិជ្ជា​បាត់​ហើយ​ ​វិជ្ជា​ក៏​កើតឡើង​ ​ងងឹត​បាត់​ទៅ​ហើយ​ ​ពន្លឺ​ក៏​កើតឡើង​ដល់​តថាគត​ ​ដែល​ជា​អ្នក​មិន​ប្រមាទ​ ​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ឲ្យ​ក្តៅ​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ដោយពិត​។​
 [​២៦៩​]​ ​តថាគត​នោះ​ ​កាលបើ​ចិត្ត​តាំងនៅ​ល្អ​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​មិនបាន​ញាប់ញ័រ​ទៅតាម​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​តថាគត​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​អា​សវ​ក្ខ​យញ្ញា​ណ​។​ ​តថាគត​នោះ​ ​បានដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​បានដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​បដិបទា​ ​ជាហេតុ​ឲ្យ​រំលត់​សេចក្តី​ទុក្ខ​ ​បានដឹង​ច្បាស់​
ថយ | ទំព័រទី ៣៨៩ | បន្ទាប់