ភ្នែកមានធូលី គឺរាគាទិក្កិលេសច្រើន(ខ្លះ) មានឥន្ទ្រិយក្លា(ខ្លះ) មានឥន្ទ្រិយទន់(ខ្លះ) មានអាការល្អ(ខ្លះ) មានអាការអាក្រក់(ខ្លះ) ជាសត្វដែលគួរឲ្យត្រាស់ដឹងបានដោយងាយ(ខ្លះ) ឲ្យត្រាស់ដឹងបានដោយក្រ(ខ្លះ) ជាអ្នកឃើញទោស និងភ័យក្នុងបរលោក(ខ្លះ)។ ដូចជាផ្កាជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ផ្កាឈូកក្រហម ក្តី ផ្កាឈូកសក្តី ក្នុងគុម្ពនៃព្រលិតក្តី ក្នុងគុម្ពនៃឈូកក្រហមក្តី ក្នុងគុម្ពនៃឈូកសក្តី តែងកើតឡើងក្នុងទឹក ចំរើនឡើងក្នុងទឹក លូតលាស់ឡើងតាមទឹក លិចនៅក្នុងទឹកនៅឡើយ មានផ្កាជលជាតិពួកខ្លះ គឺព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី តែងកើតឡើងក្នុងទឹក ចំរើនឡើងក្នុងទឹក ឋិតនៅត្រឹមស្មើនឹងទឹក មានផ្កាជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី តែងកើតឡើងក្នុងទឹក ចំរើនឡើងក្នុងទឹក ដុះខ្ពស់ឡើងជាងទឹក មិនជាប់ចំពាក់ដោយទឹក មានឧបមាយ៉ាងណាមិញ ម្នាលរាជកុមារ កាលតថាគត រមិលមើលនូវសត្វលោក ដោយពុទ្ធចក្ខុ បានឃើញនូវសត្វទាំងឡាយ មានភ្នែកមានធូលី គឺរាគាទិក្កិលេសតិច (ខ្លះ) មានភ្នែកមានធូលី គឺរាគាទិក្កិលេសច្រើន (ខ្លះ) មានឥន្ទ្រិយក្លា(ខ្លះ) មានឥន្ទ្រិយទន់(ខ្លះ) មានអាការល្អ (ខ្លះ) មានអាការអាក្រក់(ខ្លះ) ជាសត្វដែលគួរឲ្យត្រាស់ដឹងបានដោយងាយ (ខ្លះ) ឲ្យត្រាស់ដឹងបានដោយកម្រ(ខ្លះ)