ចិត្តដែលប្រាសចាករាគៈ ក៏ដឹងថា ចិត្តប្រាសចាករាគៈ ចិត្តដែលប្រកបដោយទោសៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែលប្រាសចាកទោសៈ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈ ចិត្តដែលប្រកបដោយមោហៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែលប្រាសចាកមោហៈ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ ចិត្តដែលមានអារម្មណ៍មូល ក៏ដឹងច្បាស់ថា ចិត្តមានអារម្មណ៍មូល ចិត្តដែលរាយមាយ ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ចិត្តដែលជាមហគ្គតៈ ក៏ដឹងច្បាស់ថា ចិត្តជាមហគ្គតៈ គឺរូបាវចរៈ និងអរូបាវចរចិត្ត ចិត្តដែលមិនមែនជាមហគ្គតៈ ក៏ដឹងច្បាស់ថា ចិត្តមិនមែនជាមហគ្គតៈ ចិត្តដែលជាសឧត្តរៈ គឺលោកិយចិត្ត ក៏ដឹងច្បាស់ថា ចិត្តជាសឧត្តរៈ ចិត្តដែលជាអនុត្តរៈ គឺលោកុត្តរចិត្ត ក៏ដឹងច្បាស់ថា ចិត្តជាអនុត្តរៈ ចិត្តដែលតាំងនៅស៊ប់ដោយសមាធិ ក៏ដឹងច្បាស់ថា ចិត្តតាំងនៅស៊ប់ដោយសមាធិ ចិត្តដែលមិនតាំងនៅស៊ប់ដោយសមាធិ ក៏ដឹងថា ចិត្តមិនតាំងនៅស៊ប់ដោយសមាធិ ចិត្តដែលរួចចាកកិលេស ក៏ដឹងច្បាស់ថា ចិត្តរួចចាកកិលេស ចិត្តដែលមិនបានរួចចាកកិលេស ក៏ដឹងច្បាស់ថា ចិត្តមិនបានរួចចាកកិលេសដូច្នេះ។ កាលបើមានហេតុ អ្នកនឹងសម្រេចបរចិត្តវិជ្ជា ជាគុណសម្បត្តិដែលត្រូវសិក្សា ក្នុងសមថៈ និងវិបស្សនានោះៗ ជាប្រាកដ។