មិនបាន​បោះបង់​ធុរៈ​ ​ក្នុង​កុសលធម៌​។​ ​ភិក្ខុ​នោះ​ ​ជា​អ្នកមាន​ប្រាជ្ញា​ ​ប្រកបដោយ​ប្រាជ្ញា​ ​ជា​គ្រឿង​កំណត់​ដឹង​ ​នូវ​ការ​កើតឡើង​ ​និង​សេចក្តី​វិនាស​ទៅវិញ​ ​ប្រកបដោយ​ប្រាជ្ញា​ដ៏​ប្រសើរ​ ​ជា​គ្រឿង​ទំ​លាយ​បង់​នូវ​លោភៈ​ជាដើម​ ​ជា​គ្រឿង​កំណត់​នូវ​ការ​ក្ស័យ​ទៅ​ ​នៃ​សេចក្តី​ទុក្ខ​ដោយ​ប្រពៃ​។​ ​ម្នាល​រាជកុមារ​ ​អង្គ​នៃ​សេចក្តី​ព្យាយាម​ទាំងឡាយ​ ​របស់​ភិក្ខុ​មាន៥ប្រការ​នេះឯង​។​ ​ម្នាល​រាជកុមារ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ​នៃ​សេចក្តី​ព្យាយាម៥ប្រការ​នេះ​ហើយ​ ​បាន​នូវ​តថាគត​ជា​អ្នកណែនាំ​ ​ក៏​កុលបុត្រ​ទាំងឡាយ​ ​ដែល​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អនុត្តរធម៌​ណា​ ​នឹង​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​នូវ​អនុត្តរធម៌​នោះ​ ​ដែល​ជាទីបំផុត​នៃ​មគ្គ​ព្រហ្មចរិយៈ​ ​ចូល​ទៅ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​អស់៧ឆ្នាំ​។​ ​ម្នាល​រាជកុមារ​ ​៧ឆ្នាំ​លើកទុក​ចុះ​។​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ​ ​នៃ​សេចក្តី​ព្យាយាម​ ​៥ប្រការ​ ​នេះ​ហើយ​ ​បាន​តថាគត​ ​ជា​អ្នកណែនាំ​ ​ក៏​កុលបុត្រ​ទាំងឡាយ​ ​ដែល​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អនុត្តរធម៌​ណា​ ​នឹង​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​របស់​ខ្លួន​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​នូវ​អនុត្តរធម៌​នោះ​ ​ដែល​ជាទីបំផុត​ ​នៃ​មគ្គ​ព្រហ្មចរិយៈ​ ​ចូល​ទៅ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤
ថយ | ទំព័រទី ៤១២ | បន្ទាប់