អង្គុលិមាល​សូត្រ​ ​ទី៦​


 [​២៨២​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សម្រច​ព្រះ​ឥរិយាបថ​ ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ក្នុង​ដែន​ព្រះបាទ​បសេនទិកោសល​ ​មាន​ចោរ​ម្នាក់​ឈ្មោះ​ ​អង្គុលិមាល​ ​ជា​មនុស្ស​កាច​ ​មានដៃ​ប្រឡាក់ឈាម​ ​ស្និទ្ធ​ក្នុង​ការបៀតបៀន​នឹង​ការ​សម្លាប់​ ​ឥតមាន​សេចក្តី​អាណិតអាសូរ​ពួក​សត្វ​មានជីវិត​ឡើយ​។​ ​ចោរ​នោះ​ ​តែង​ធ្វើ​ស្រុក​ឲ្យ​ទៅជា​មិនមែន​ស្រុក​ក៏​មាន​ ​ធ្វើ​និគម​ឲ្យ​ទៅជា​មិនមែន​និគម​ក៏​មាន​ ​ធ្វើ​ជនបទ​ ​ឲ្យ​ទៅជា​មិនមែន​ជនបទ​ក៏​មាន​។​ ​ចោរ​នោះ​ ​តែង​សម្លាប់​ពួក​មនុស្ស​ ​ហើយ​កាត់​យក​ម្រាមដៃ​ ​មក​ធ្វើជា​កម្រង​ពាក់​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ទើប​ស្តេច​ចូល​ទៅកាន់​ក្រុង​សាវត្ថី​ ​ដើម្បី​បិណ្ឌបាត​ ​លុះ​ចូល​ទៅ​បិណ្ឌបាត​ក្នុង​ក្រុង​សាវត្ថី​ ​ហើយ​ត្រឡប់​ពី​បិណ្ឌបាត​ ​ក្នុង​កាល​ជា​ខាងក្រោយ​នៃ​ភត្ត​ ​ទ្រង់​ក៏​រៀបចំ​សេនាសនៈ​ ​រួច​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ស្តេច​ទៅកាន់​ផ្លូវ​ឆ្ងាយ​សំដៅ​ទៅត្រង់​ទី​ ​ដែល​អង្គុលិមាល​ចោរ​នៅ​។​ ​ពួក​អ្នក​ឃ្វាលគោ​ ​អ្នក​ឃ្វាល​បសុសត្វ(១)​​ ​អ្នក​ភ្ជួរ​រាស់
(១)​ ​ពួក​សត្វ​ដែលគេ​ចិញ្ចឹម​។​
ថយ | ទំព័រទី ៤១៨ | បន្ទាប់