ព្រោះហេតុនោះ​ ​តថាគត​ ​ទើប​ឈ្មោះថា​ ​ជា​អ្នក​ឈប់​ហើយ​ ​អ្នកឯង​ឈ្មោះថា​ ​ជា​អ្នក​មិនទាន់​ឈប់​។​ ​អង្គុលិមាល​ចោរ​ ​តប​ថា​ ​នែ​សមណៈ​ ​លោក​ស្វែងរក​នូវ​គុណ​ដ៏​ធំ​ ​ជា​អ្នក​ដែល​ទេវតា​ ​និង​មនុស្ស​ ​តែង​បូជា​ ​លោក​មកកាន់​មហាវ័ន​ ​(​ដើម្បី​សង្គ្រោះ​)​ ​ដល់​ខ្ញុំ​អស់​កាលយូរ​ហើយ​ ​ខ្លួនខ្ញុំ​នឹង​ប្រព្រឹត្ត​តាម​ ​នឹង​លះបង់​នូវ​បាប​ចោលចេញ​ ​ព្រោះ​បាន​ស្តាប់​នូវ​គាថា​ ​របស់​ព្រះអង្គ​ ​ដែល​ប្រកបដោយ​ធម៌​ ​(​ចោរ​)​ ​ថា​ដូច្នេះហើយ​ ​ក៏​គ្រវែង​ដាវ​ ​និង​អាវុធ​ចោល​ទៅ​ក្នុង​ត្រពាំង​ ​ក្នុង​ជ្រោះ​ ​ក្នុង​រណ្តៅ​ ​អង្គុលិមាល​ចោរ​ ​ក៏​ថ្វាយបង្គំ​ព្រះ​បាទា​ ​នៃ​ព្រះ​សុគត​ ​ហើយ​សូម​ផ្នួស​នឹង​ព្រះអង្គ​ ​ក្នុង​ទីនោះ​ឯង​។​ ​ចំណែក​ព្រះពុទ្ធ​ ​ព្រះអង្គ​ប្រកបដោយ​ករុណា​ ​ទ្រង់​ស្វែងរក​នូវ​គុណ​ដ៏​ធំ​ ​ដែល​ជា​គ្រូ​ ​នៃ​មនុស្សលោក​ ​ព្រមទាំង​ទេវលោក​ ​បាន​ត្រាស់​ហៅ​អង្គុលិមាល​ចោរ​នោះ​ថា​ ​អ្នក​ចូរ​មក​ជា​ភិក្ខុ​ចុះ​ ​ដូច្នេះ​ ​ក្នុង​គ្រានោះ​ ​ភិក្ខុភាព​នោះ​ឯង​ ​ក៏​កើតមាន​ ​ដល់​អង្គុលិមាល​ចោរ​នោះ​។​ ​

 គ្រានោះ​ ​ព្រះភគវន្តមុនី​ ​ទ្រង់​យក​អង្គុលិមាល​ភិក្ខុ​មាន​អាយុ​ ​ជា​បច្ឆាសមណៈ​ ​ស្តេច​ធ្វើ​ពុទ្ធដំណើរ​ ​សំដៅ​ទៅ​ក្រុង​សាវត្ថី​។​ ​ព្រះអង្គ​ ​កាល​ស្តេច​ចារិក​តាមលំដាប់​ ​ក៏បាន​ដល់ទៅ​ក្រុង​សាវត្ថី​នោះ​។​
ថយ | ទំព័រទី ៤២៤ | បន្ទាប់