ដូច្នេះ​ថា​ ​បពិត្រមហារាជ​ ​សូម​មហា​បពិត្រ​ ​កុំ​ភ័យ​ឡើយ​ ​បពិត្រមហារាជ​ ​សូម​មហា​បពិត្រ​ ​កុំ​ភ័យ​ឡើយ​ ​ភ័យ​អំពីសំណាក់​អង្គុលិមាល​នេះ​ ​មិន​មានដល់​មហា​បពិត្រ​ទេ​។​ ​លំដាប់នោះ​ ​ភ័យ​ណា​ក្តី​ ​សេចក្តី​តក់ស្លុត​ណា​ក្តី​ ​សេចក្តី​ព្រឺរោម​ ​ព្រឺស្បែក​ណា​ក្តី​ ​បាន​កើតមាន​ដល់​ព្រះបាទ​បសេនទិកោសល​ ​ភ័យ​ជាដើម​នោះ​ ​ក៏​ស្ងប់​រម្ងាប់​បាត់​ទៅ​ ​ក្នុង​លំដាប់នោះ​ឯង​។​ ​គ្រានោះ​ ​ព្រះបាទ​បសេនទិកោសល​ ​ក៏​ចូល​ទៅ​ជិត​អង្គុលិមាល​ភិក្ខុ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​មាន​ព្រះ​ឱង្ការ​ ​សួរ​អង្គុលិមាល​ភិក្ខុ​មាន​អាយុ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លោកម្ចាស់​ឈ្មោះ​អង្គុលិមាល​ឬ​។​ ​អង្គុលិមាល​មាន​អាយុ​ ​តប​ថា​ ​ថ្វាយព្រះពរ​មហារាជ​។​ ​ព្រះបាទ​បសេនទិកោសល​ ​មាន​ព្រះបន្ទូល​សួរ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ចុះ​បិតា​លោកម្ចាស់​គោត្រ​អ្វី​ ​មាតា​លោកម្ចាស់​គោត្រ​អ្វី​។​ ​អង្គុលិមាល​មាន​អាយុ​ ​តប​ថា​ ​ថ្វាយព្រះពរ​មហារាជ​ ​បិតា​ ​(​អាត្មាភាព​)​ ​ជាគ​គ្គ​គោត្រ​ ​មាតា​ ​(​អាត្មាភាព​)​ ​ជា​មន្តា​នី​គោត្រ​។​ ​ព្រះបាទ​បសេនទិកោសល​ ​មាន​ព្រះរាជឱង្ការ​បវារណា​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​គ​គ្គ​គោត្រ​ ​មន្តា​នី​បុត្រ​ ​អភិរម្យ​ចុះ​ ​ខ្ញុំ​ព្រះករុណា​ ​
ថយ | ទំព័រទី ៤២៨ | បន្ទាប់