កើត​ហើយ​ ​ក្នុង​អរិយជាតិ​ ​(​បាន​ជា​អរិយបុគ្គល​)​ ​មិនដែល​ក្លែង​ផ្តាច់ផ្តិល​ជីវិត​សត្វ​ឡើយ​ ​ដោយ​ពាក្យសច្ចៈ​នេះ​ ​សូម​សិរី​សួស្តី​ ​កើតមាន​ដល់​នាង​ ​សូម​សិរី​សួស្តី​ ​កើតមាន​ដល់​គភ៌​។​ ​អង្គុលិមាល​មាន​អាយុ​ ​ទទួល​ព្រះពុទ្ធដីកា​ព្រះមានបុណ្យ​ថា​ ​ករុណា​ព្រះអង្គ​ ​ហើយក៏​ចូល​ទៅ​រក​ស្ត្រី​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​នឹង​ស្ត្រី​នោះ​ ​ដូច្នេះ​ថា​ ​នែនាង​ ​តាំង​អំពី​អាត្មា​កើត​ហើយ​ ​ក្នុង​អរិយជាតិ​ ​មិនដែល​ក្លែង​ផ្តាច់ផ្តិល​ជីវិត​សត្វ​ឡើយ​ ​ដោយ​ពាក្យសច្ចៈ​នេះ​ ​សូម​សិរី​សួស្តី​ ​កើតមាន​ដល់​នាង​ ​សូម​សិរី​សួស្តី​ ​កើតមាន​ដល់​គភ៌​។​ ​គ្រានោះ​ឯង​ ​សិរី​សួស្តី​ ​ក៏បាន​កើត​ដល់​ស្ត្រី​នោះ​ ​សិរី​សួស្តី​ ​ក៏បាន​កើត​ដល់​គភ៌​។​
 [​២៩៣​]​ ​លំដាប់នោះ​ ​អង្គុលិមាល​មាន​អាយុ​ ​ជា​បុគ្គល​ម្នាក់ឯង​ ​ដោះខ្លួនចេញ​ចាក​ពួក​ ​ឥតមាន​សេចក្តី​ធ្វេសប្រហែស​ ​មាន​ព្យាយាម​ ​ដុត​នូវ​កិលេស​ ​ប្រថុយ​លះបង់​នូវ​អត្តភាព​ ​ពួក​កុលបុត្រ​ ​ដែល​ចេញ​ចាក​ផ្ទះ​ហើយ​ ​ចូល​ទៅកាន់​ផ្នួស​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អនុត្តរធម៌​ណា​ ​មិនយូរ​ប៉ុន្មាន​ ​លោក​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អនុត្តរធម៌​នោះ​ ​ដែល​ជាទីបំផុត​ ​នៃ​ព្រហ្មចរិយៈ​ ​ដោយ​ប្រាជ្ញា​របស់​ខ្លួន​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​ក៏បាន​ដឹង​ច្បាស់​
ថយ | ទំព័រទី ៤៣២ | បន្ទាប់