ព្រាហ្មណ៍​ ​ចូរ​អ្នក​ខំអត់​ទ្រាំ​ទៅ​ ​ព្រាហ្មណ៍​ ​ចូរ​អ្នក​ខំអត់​ធ្មត់​ទៅ​ ​អ្នក​គួរ​នឹង​ឆេះ​ ​ក្នុង​នរក​ជាច្រើន​ឆ្នាំ​ ​ជាច្រើន​រយ​ឆ្នាំ​ ​ជាច្រើន​ពាន់​ឆ្នាំ​ ​ដោយ​វិបាក​នៃ​កម្ម​ណា​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​បាន​ទទួលរង​វិបាក​ ​នៃ​កម្ម​នោះ​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​(​តែ​ប៉ុណ្ណេះ​)​ទេ​។​
 [​២៩៥​]​ ​វេលា​នោះ​ ​អង្គុលិមាល​មាន​អាយុ​ ​ទៅ​នៅក្នុង​ទី​រហោស្ថាន​ ​ពួន​សម្ងំ​តែម្នាក់ឯង​ ​បាន​ប្រទះ​នូវ​វិមុត្តិសុខ​ ​ទើប​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​បុគ្គល​ណា​ ​ធ្វេសប្រហែស​ក្នុង​កាលមុន​ ​ដល់​កាលជាខាងក្រោយមក​ ​បុគ្គល​នោះ​ ​មិន​ធ្វេសប្រហែស​វិញ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ញុំាង​លោក​(​១​)​ ​នេះ​ ​ឲ្យ​ភ្លឺច្បាស់​ ​ដូច​ព្រះចន្ទ្រ​ ​ផុត​ស្រឡះ​ចាក​ពពក​ ​បាបកម្ម​ ​ដែល​បុគ្គល​ណា​ធ្វើ​ហើយ​ ​តែ​បុគ្គល​នោះ​ ​ត្រឡប់ជា​បិទ​បាន​ ​គឺ​មិន​ទទួលផល​កម្ម​វិញ​ ​ដោយសារ​កុសល​ ​គឺ​មគ្គ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ញុំាង​លោក​នេះ​ឲ្យ​ភ្លឺច្បាស់​ ​ដូច​ព្រះចន្ទ្រ​ ​ផុត​ស្រឡះ​ចាក​ពពក​ ​ភិក្ខុ​ណា​ ​កំឡោះ​

​(​១​)​ ​ពាក្យ​ថា​ ​លោ​កៗ​ ​ក្នុង​ទីនេះ​ ​សំដៅយក​ខន្ធ​ ​ធាតុ​ ​អាយតនៈ​ ​របស់​ខ្លួន​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៤៣៤ | បន្ទាប់