មាល​ ​(​តែ​ឥឡូវនេះ​)​ ​សរណគមន៍​ ​ខ្ញុំ​បាន​ដល់ហើយ​ ​តណ្ហា​ជា​គ្រឿង​នាំទៅ​កាន់​ភព​ ​ខ្ញុំ​បាន​គាស់រំលើង​ចោល​ហើយ​ ​ខ្ញុំ​បាន​ធ្វើអំពើ​ដែល​គួរ​ទៅកាន់​ទុគ្គតិ​ ​ដូច្នោះ​ ​ច្រើន​ពិតមែន​ ​តែ​កម្មវិបាក​ ​គឺ​មគ្គ​ចេតនា​ ​បាន​មក​អប់រំ​ ​(​ក្នុង​សន្តាន​ខ្ញុំ​ហើយ​)​ ​ខ្ញុំ​ជា​អ្នក​លែង​ចំពាក់បំណុល​ ​គឺ​កិលេស​ ​បរិភោគភោជន​ ​ពួក​ជនពាល​ ​ឥត​ប្រាជ្ញា​ ​តែង​ប្រកប​សេចក្តី​ប្រមាទ​ ​ឯ​អ្នកប្រាជ្ញ​តែង​រក្សា​សេចក្តី​មិន​ប្រមាទ​ទុក​ ​ដូច​រក្សាទ្រព្យ​ ​ដ៏​ថ្លៃថ្លា​ ​សូមអ្នក​ទាំងឡាយ​ ​កុំ​ប្រកប​សេចក្តី​ប្រមាទ​ឡើយ​ ​កុំ​ប្រកប​សេចក្តី​ត្រេកអរ​ ​នឹង​ការ​មូលមិត្រ​ក្នុង​កាម​ឡើយ​ ​ព្រោះថា​ ​បុគ្គល​អ្នក​មិន​ប្រហែសធ្វេស​ ​ខំ​ដុត​បំផ្លាញ​ ​(​នូវ​កិលេស​)​ ​រមែង​បាន​ដល់​នូវ​សេចក្តី​សុខ​ដ៏​ទូលាយ​ ​ខ្ញុំ​មក​ល្អ​ហើយ​ ​ខ្ញុំ​មិន​គេច​ចេញ​ទេ​ ​
ថយ | ទំព័រទី ៤៣៧ | បន្ទាប់