លុះ​រំលាង​កាយ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​ក៏បាន​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​។​ ​អាត្មាអញ​ ​គប្បី​មាន​ចក្ខុ​ដូចជា​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​ចក្ខុ​ជា​របស់​មនុស្ស​ធម្មតា​ ​ឃើញ​នូវ​ពួក​សត្វ​ ​ដែល​ច្យុត​ ​ដែល​កើត​ ​ជា​សត្វ​ថោកទាប​ ​ខ្ពង់ខ្ពស់​ ​មាន​សម្បុរ​ល្អ​ ​មាន​សម្បុរ​អាក្រក់​ ​មាន​គតិ​ល្អ​ ​គតិ​អាក្រក់​ ​អាត្មាអញ​ ​គប្បី​ដឹង​ច្បាស់​ ​នូវ​ពួក​សត្វ​ ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​កាលបើ​មានហេតុ​ ​អ្នក​នឹង​សម្រេច​ទិព្វចក្ខុ​ញ្ញាណ​ ​ជា​គុណសម្បត្តិ​ ​ដែល​ត្រូវ​សិក្សា​ ​ក្នុង​សមថៈ​ ​និង​វិបស្សនា​នោះ​ៗ​ជា​ប្រាកដ​។​
 [​២៧​]​ ​ម្នាល​វ​ច្ឆៈ​ ​អ្នកនោះ​ប្រាកដជា​នឹង​ប្រាថ្នា​ថា​ ​អាត្មាអញ​ ​គប្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ចេ​តោ​វិមុត្តិ​ ​នូវ​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​ក្ស័យ​អាសវៈ​ទាំងឡាយ​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ហើយ​ចូល​ទៅ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​។​ ​កាលបើ​មានហេតុ​ ​អ្នក​នឹង​សម្រេច​នូវ​ញាណ​ ​ក្នុង​ការ​អស់​ទៅ​នៃ​អាសវៈ​ ​ជា​គុណសម្បត្តិ​ ​ដែល​ត្រូវ​សិក្សា​ ​ក្នុង​សមថៈ​ ​និង​វិបស្សនា​នោះ​ៗ​ ​ជា​ប្រាកដ​។​
ថយ | ទំព័រទី ៤៤ | បន្ទាប់