ដូច​អាចារ្យ​ ​និយាយ​ពាក្យ​ណាៗ​ ​ដល់​កូនសិស្ស​ ​ៗ​ ​ក៏​និយាយ​ចាក់​បណ្តោយ​តាម​ពាក្យ​នោះ​ៗ​ ​របស់​អាចារ្យ​នោះ​ថា​ ​បពិត្រ​លោក​អាចារ្យ​ ​ដំណើរ​នុ៎ះ​ ​យ៉ាងហ្នឹង​មែន​ ​បពិត្រ​លោក​អាចារ្យ​ ​ដំណើរ​នុ៎ះ​ ​យ៉ាងហ្នឹង​មែន​ ​សេចក្តី​នេះ​ ​មាន​ឧបមា​យ៉ាងណា​ ​នែ​មល្លិកា​ ​ព្រះសមណគោតម​ ​ពោល​នូវ​ពាក្យ​ណាៗ​ ​នាង​ក៏​និយាយ​ចាក់​បណ្តោយ​តាម​ពាក្យ​នោះ​ៗ​ ​របស់​ព្រះសមណគោតម​នោះ​ថា​ ​បពិត្រមហារាជ​ ​បើ​ពាក្យ​នោះ​ ​ព្រះមានបុណ្យ​ទ្រង់​សំដែង​មែន​ ​ដំណើរ​នុ៎ះ​ ​ក៏​ពិត​យ៉ាងនោះ​ ​ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ​ ​នែ​មល្លិកា​ ​ចូរ​នាង​ចៀស​អំពី​មុខ​អញ​ចេញទៅ​ ​(​ព្រោះ​)​ ​នាង​ខិលខូច​ណាស់​។​
 [​៣០០​]​ ​គ្រានោះ​ ​ព្រះនាង​មល្លិកា​រាជទេវី​ ​មាន​ព្រះ​សវនីយ៍​ទៅ​រក​នាឡិ​ជង្ឃ​ព្រាហ្មណ៍​ថា​ ​នែ​ព្រាហ្មណ៍​ ​ចូរ​អ្នក​មក​អាយ​ ​ចូរ​អ្នក​ចូល​ទៅ​គាល់​ព្រះភគវន្តមុនី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ចូរ​ថ្វាយបង្គំ​ព្រះភគវន្តមុនី​ដោយ​ត្បូង​ ​រួច​ទូល​សួរ​នូវ​សេចក្តី​មិន​មាន​អាពាធ​ ​មិន​មាន​រោគ​ ​ការ​ក្រោក​ឡើង​រហ័ស​ ​កំឡាំង​ ​ការ​គង់នៅ​ជា​សុខ​ ​តាម​ពាក្យ​ខ្ញុំ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះនាង​មល្លិកា​រាជទេវី​ ​សូម​ថ្វាយបង្គំ​ព្រះ​បាទា​ ​របស់​ព្រះមានព្រះភាគ​ដោយ​ត្បូង​ ​ទាំង​សូម​ទូល​សួរ​ ​នូវ​ការ​មិន​មាន​អាពាធ​ ​មិន​មាន​រោគ​ ​ការ​ក្រោក​ឡើង​រហ័ស​ ​កំឡាំង​
ថយ | ទំព័រទី ៤៤៤ | បន្ទាប់