ដ៏​ចំរើន​ ​បើ​ព្រះ​អានន្ទ​មាន​អាយុ​ ​មិន​មាន​កិច្ច​ណាមួយ​ ​ដែល​ត្រូវ​ធ្វើ​ដោយ​ប្រញាប់​ទេ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​ព្រះ​អានន្ទ​មាន​អាយុ​ ​អនុគ្រោះ​រង់ចាំ​មួយរំពេច​សិន​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​ទទួល​និមន្ត​ដោយ​តុណ្ហីភាព​។​
 [​៣១២​]​ ​គ្រានោះ​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់ព្រះ​រាជដំណើរ​ទៅ​ដរាប​ ​ដល់​អស់​ទី​ ​ដែល​ដំរី​គួរ​ទៅ​បាន​ ​ហើយ​ចុះ​អំពី​ព្រះ​ទីនាំង​នាគេន្ទ្រ​ ​យាង​ទៅ​ដោយ​ព្រះ​បាទា​ ​ចូល​ទៅត្រង់​ទី​ ​ដែល​ព្រះ​អានន្ទ​មាន​អាយុ​ ​គង់នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​អានន្ទ​មាន​អាយុ​ ​ដោយ​គោរព​ ​ហើយ​គង់នៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទ្រង់​ត្រាស់​ពាក្យ​នេះ​ ​ទៅ​រក​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​បើ​ព្រះ​អានន្ទ​មាន​អាយុ​ ​មិន​មាន​កិច្ច​ណាមួយ​ ​ដែល​គួរ​ធ្វើ​ដោយ​ប្រញាប់​ទេ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​ព្រះ​អានន្ទ​មាន​អាយុ​ ​អនុគ្រោះ​ ​និមន្ត​ទៅ​គង់​ឆ្នេរ​ស្ទឹង​អចិរ​វតី​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​ទទួល​និមន្ត​ដោយ​តុណ្ហីភាព​។​ ​លំដាប់នោះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​និមន្ត​ចូល​ទៅ​ឯ​ឆ្នេរ​ស្ទឹង​អចិរ​វតី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទៅ​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​បម្រុងទុក​ ​ក្រោមម្លប់​ឈើមួយដើម​។​
ថយ | ទំព័រទី ៤៥៨ | បន្ទាប់