ទាំងឡាយ​នេះ​ ​នាំមក​នូវ​សេចក្តី​ជ្រះថ្លា​ ​គួរ​ជាទី​ជ្រះថ្លា​ ​មាន​សំ​ឡេង​តិច​ៗ​ ​ឥតមាន​សំឡេង​គឹកកង​ ​ប្រាសចាក​ខ្យល់បក់​មក​ ​អំពី​សរីរៈ​នៃ​មនុស្ស​ ​គួរ​ជាទី​ធ្វើការ​សម្ងាត់​នៃ​មនុស្ស​ ​ជាទី​គួរ​ដល់​វិវេក​ក្នុង​វេលា​យប់​ ​ដូចជា​ទី​ដែល​យើង​ធ្លាប់​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ដែរ​ ​ម្នាល​កា​រាយ​នៈ​សំឡាញ់​ ​ចុះ​ឥឡូវនេះ​ ​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​នោះ​ ​ព្រះអង្គ​គង់​ក្នុង​ទីណា​។​ ​ទីឃ​កា​រាយ​នា​មាត្យ​ ​ក្រាបបង្គំទូល​តប​ថា​ ​បពិត្រមហារាជ​ ​ឥឡូវនេះ​ ​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​គង់នៅ​ក្នុង​មេទ​ឡុប​និគម​របស់​ពួក​សក្យៈ​។​ ​ព្រះរាជា​ត្រាស់​ថា​ ​ម្នាល​កា​រាយ​នៈ​សំឡាញ់​ ​ចុះ​មេទ​ឡុប​និគម​របស់​ពួក​សក្យៈ​ ​ទៅ​អំពី​នគរ​តូច​នេះ​ទៅ​ ​តើ​ចម្ងាយ​ប៉ុន្មាន​។​ ​ទីឃ​កា​រាយ​នា​មាត្យ​ក្រាបបង្គំទូល​តប​ថា​ ​បពិត្រមហារាជ​ ​មិនជា​ឆ្ងាយណាស់​ណា​ទេ​ ​ប្រហែលជា៣យោជន៍​ប៉ុណ្ណោះ​ ​ព្រះអង្គ​អាច​ស្តេច​ទៅដល់​ ​មិន​ពេញមួយថ្ងៃ​ទេ​។​ ​ព្រះរាជា​ត្រាស់​ថា​ ​ម្នាល​កា​រាយ​នៈ​សំឡាញ់​ ​បើ​ដូច្នោះ​ ​អ្នកឯង​ចូរ​ទឹម​យាន​ល្អ​ៗ​ ​យើង​នឹង​ទៅ​ដើម្បី​គាល់​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​។​ ​ទីឃ​កា​រាយ​នា​មាត្យ​ ​ទទួលយក​ព្រះរាជឱង្ការ​ ​របស់​ព្រះបាទ​បសេនទិកោសល​ថា​ ​ព្រះករុណា​ថ្លៃ​វិសេស​ ​រួច​ប្រើ​គេ​ឲ្យ​ទឹម​យាន​ល្អ​ៗ​ស្រេចហើយ​ ​ក្រាបបង្គំទូល​ព្រះបាទ​បសេនទិកោសល​ថា​ ​
ថយ | ទំព័រទី ៤៧២ | បន្ទាប់