[​៣២៩​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​ពួក​ជាងឈើ​ ​(​ពីរ​នាក់​)​ ​គឺ​ ​ឥសិ​ទន្តៈ​ ​១​ ​បូ​រា​ណៈ​ ​១​ ​ទាំងនេះ​ ​មាន​បាយ​របស់ខ្ញុំ​ព្រះអង្គ​ ​ដូចជា​បាយ​គេ​ ​មាន​យាន​របស់ខ្ញុំ​ព្រះអង្គ​ ​ក៏ដូចជា​យាន​គេ​ ​ខ្ញុំ​ព្រះអង្គ​បាន​ឲ្យ​ជីវិត​ ​បាន​តាំង​យស​ ​ដល់​ជាងឈើ​ទាំងនោះ​ ​តែ​ពួក​ជាងឈើ​ ​មិន​ធ្វើ​សេចក្តី​ឱនលំទោន​ ​មករ​ក​ខ្ញុំ​ព្រះអង្គ​ ​ដូចជា​ធ្វើ​ចំពោះ​ព្រះមានព្រះភាគ​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​លើក​ពួក​សេនា​ចេញទៅ​ ​ដើម្បី​ល្បងមើល​ ​នូវ​ពួក​ជាងឈើ​ឈ្មោះ​ ​ឥសិ​ទន្តៈ​ ​និង​ ​បូ​រា​ណៈ​ ​ទាំងនេះ​ ​ហើយ​ឈប់សម្រាក​ ​ក្នុង​កន្លែង​ចង្អៀត​មួយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លំដាប់នោះ​ ​ពួក​ជាងឈើ​ឈ្មោះ​ឥសិ​ទន្តៈ​ ​និង​បូ​រា​ណៈ​ទាំងនេះ​ ​ញុំាង​កាល​ឲ្យ​កន្លងទៅ​ ​ដោយ​ធម្មី​កថា​ ​អស់​រាត្រី​ជាច្រើន​ ​បើ​ឮដំណឹង​ថា​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​ទីណា​ ​ក៏​បែរ​ក្បាល​ទៅត្រង់​ទីនោះ​ ​ហើយ​ដេក​សណ្តូកជើង​ ​មក​លើ​ខ្ញុំ​ព្រះអង្គ​វិញ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អើហ្ន៎​ ​អស្ចារ្យ​ណាស់​ ​អើហ្ន៎​ ​ចំឡែក​ពេក​ណាស់​ ​ជាងឈើ​ឈ្មោះ​ឥសិ​ទន្តៈ​ ​និង​បូ​រា​ណៈ​នេះ​ ​មាន​បាយ​របស់​អញ​ ​ក៏ដូចជា​បាយ​គេ​ ​មាន​យាន​របស់​អញ​ ​ក៏ដូចជា​យាន​គេ​ ​អញ​បាន​ឲ្យ​ជីវិត​ ​បាន​តាំង​យស​ ​ដល់​ជាងឈើ​ទាំងនោះ​ ​តែ​ជាងឈើ​ទាំងនោះ​ ​មិន​ធ្វើ​សេចក្តី​ឱនលំទោន​ ​មករ​ក​អញ​ ​ដូចជា​ធ្វើ​ចំពោះ​ព្រះមានព្រះភាគ​សោះ​។​ ​
ថយ | ទំព័រទី ៤៨៥ | បន្ទាប់