នេះ​ថា​ ​របស់​ខ្លះ​ ​គួរ​ដល់​អាត្មាអញ​ ​របស់​ខ្លះ​ ​មិន​គួរ​ដល់​អាត្មាអញ​ ​(​អាត្មាអញ​ ​ពេញចិត្ត​ខ្លះ​ ​មិន​ពេញចិត្ត​ខ្លះ​)​ ​ក៏​មាន​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ក្នុង​ទិដ្ឋិ​អម្បាល​នោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​ ​យ៉ាងនេះ​ថា​ ​របស់​ទាំងអស់​ ​គួរ​ដល់​អាត្មាអញ​ ​ទិដ្ឋិ​នេះ​ ​របស់​ពួក​សមណព្រាហ្មណ៍​នោះ​ ​តែង​ប្រព្រឹត្តទៅ​ ​ក្នុង​ទី​ជិត​ ​នៃ​ហេតុ​ ​ដែល​ប្រកបដោយ​រាគៈ​ ​ក្នុង​ទី​ជិត​ ​នៃ​សំ​យោ​គៈ​ ​ក្នុង​ទី​ជិត​នៃ​តម្រេក​ ​ក្នុង​ទី​ជិត​នៃ​សេចក្តី​ងប់​ចិត្ត​ ​ក្នុង​ទី​ជិត​នៃ​សេចក្តី​ប្រកាន់​មាំ​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ក្នុង​ទិដ្ឋិ​អម្បាល​នោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​របស់​ទាំងអស់​ ​មិន​គួរ​ដល់​អាត្មាអញ​ ​ទិដ្ឋិ​នេះ​ ​របស់​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ប្រព្រឹត្តទៅ​ក្នុង​ទី​ជិត​ ​នៃ​ហេតុ​មិនមែន​រាគៈ​ ​ក្នុង​ទី​ជិត​ ​នៃ​ហេតុ​មិនមែន​ជា​សំ​យោ​គៈ​ ​ក្នុង​ទី​ជិត​នៃ​ហេតុ​មិនមែន​ជា​តម្រេក​ ​ក្នុង​ទី​ជិត​ ​នៃ​សេចក្តី​មិន​ងប់​ចិត្ត​ ​ក្នុង​ទី​ជិត​ ​នៃ​សេចក្តី​មិន​ប្រកាន់​មាំ​។​ ​កាលដែល​ព្រះអង្គ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ទី​ឃ​ន​ខ​បរិ​ព្វា​ជ​ក​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​លើ​ក​តំ​កើង​ ​នូវ​សេចក្តី​ឃើញ​ ​របស់ខ្ញុំ​ព្រះអង្គ​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​លើ​ក​តំ​កើង​ ​នូវ​សេចក្តី​ឃើញ​ ​របស់ខ្ញុំ​ព្រះអង្គ​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ក្នុង​ទិដ្ឋិ​អម្បាល​នោះ
ថយ | ទំព័រទី ៥០ | បន្ទាប់