ព្រះបាទ​បសេនទិកោសល​ ​មិន​អាច​ដើម្បី​ធ្វើឲ្យ​កក្រើក​ ​ឬ​បណ្តេញ​ ​នូវ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ដែល​មានបុណ្យ​ ​ឬ​ឥត​បុណ្យ​ ​មាន​ព្រហ្មចរិយ​ធម៌​ ​ឬមិន​មាន​ព្រហ្មចរិយ​ធម៌​ ​ឲ្យ​ចេញ​ចាក​តំណែង​នោះ​ ​ក្នុង​ដែន​នោះ​បានទេ​។​ ​បពិត្រ​សេនាបតី​ ​ចុះ​ទ្រង់​សំគាល់​នូវ​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​ទ្រង់​បានឮ​ថា​ ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​មាន​ដែរ​ឬ​។​ ​ព្រះករុណា​ ​យ៉ាងហ្នឹងហើយ​ ​ខ្ញុំ​បានឮ​ថា​ ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​មាន​ ​តែ​ឥឡូវនេះ​ ​ព្រះបាទ​បសេនទិកោសល​ដ៏​ចំរើន​ ​ក៏​ទ្រង់​ឮ​ថា​ ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​មាន​ដែរ​។​ ​បពិត្រ​សេនាបតី​ ​ចុះ​ទ្រង់​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​ព្រះបាទ​បសេនទិកោសល​ ​អាច​ដើម្បី​ធ្វើឲ្យ​កក្រើក​ ​ឬ​បណ្តេញ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ឲ្យ​ចេញ​ចាកទី​នោះ​ ​បាន​ដែរ​ឬ​។​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ព្រះបាទ​បសេនទិកោសល​ ​មិន​អាច​ដើម្បី​មើល​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ឃើញ​ទេ​ ​នឹង​ទៅ​បំបរបង់​ ​ឬ​បណ្តេញ​ ​(​ទេវតា​ទាំងនោះ​)​ ​ឲ្យ​ចេញ​ចាកទី​នោះ​ឯណា​បាន​។​ ​បពិត្រ​សេនាបតី​ ​យ៉ាងនោះ​ពិតហើយ​ ​ពួក​ទេវតា​ណា​ ​មាន​សេចក្តី​ព្យាបាទ​ ​ទេវតា​ទាំងនោះ​ ​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​ ​ពួក​ទេវតា​ណា​ ​មិន​មាន​សេចក្តី​ព្យាបាទ​ ​ទេវតា​ទាំងនោះ​ ​មិន​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​ទេ​ ​(​ទេវតា​ទាំងនោះ​)​ ​
ថយ | ទំព័រទី ៥០៣ | បន្ទាប់