ប្រាសចាក​សេចក្តី​ស្រេកឃ្លាន​ ​មានចិត្ត​ស្ងប់​រម្ងាប់​ ​តាំងនៅ​ក្នុង​សន្តាន​ ​សម្រាន្ត​នៅ​។​ ​តថាគត​នោះ​ ​ឃើញ​សត្វ​ទាំងឡាយ​ឯទៀត​ ​មិនទាន់​ប្រាសចាក​តម្រេក​ ​ក្នុង​កាម​ទាំងឡាយ​ ​ដែល​សេចក្តី​ប្រាថ្នា​ក្នុង​កាម​កំពុង​ទំពាស៊ី​ ​ជា​អ្នក​ក្តៅក្រហាយ​ ​ដោយ​សេចក្តី​ក្តៅក្រហាយ​ព្រោះ​កាម​ ​កំពុង​សេព​នូវ​កាម​ទាំងឡាយ​ ​តថាគត​នោះ​ ​មិន​ប្រាថ្នា​ពួក​ជន​នោះ​ ​មិន​រីករាយ​ ​ក្នុង​ការ​សេពកាម​នោះ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​ព្រោះថា​ ​កាល​បុគ្គល​ត្រេកអរ​ ​ដោយ​សេចក្តី​ត្រេកអរ​ ​វៀរលែង​ចាក​កាម​ទាំងឡាយ​ ​វៀរលែង​ចាក​អកុសលធម៌​ទាំងឡាយ​ ​ក៏​នៅជា​អ្នក​ថោកថយ​ ​ព្រោះ​ហេតុ​ដូច្នោះ​ ​តថាគត​ ​ទើប​មិន​ប្រាថ្នា​ ​មិន​រីករាយ​ ​ក្នុង​ការ​សេពកាម​នោះ​ឡើយ​។​
 [​៤៣​]​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​ដូចជា​គហបតី​ ​ឬ​គហបតិ​បុត្ត​ ​ដែល​មានទ្រព្យ​ច្រើន​ស្តុកស្តម្ភ​ ​មានសម្បត្តិ​ច្រើន​ ​ស្កប់ស្កល់​មូល​មិត្ត​ ​ឲ្យ​គេ​បម្រើ​ដោយ​កាមគុណ​ទាំង៥​ ​គឺ​ដោយ​រូប​ ​ដែល​គប្បី​ដឹង​ដោយ​ចក្ខុ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ជាទី​រីករាយ​ ​ដោយ​សំឡេង​ ​ដែល​គប្បី​ដឹង​ដោយ​សោតៈ​។​បេ​។​ ​ដោយ​ក្លិន​ ​ដែល​គប្បី​ដឹង​ដោយ​ឃានៈ​។​បេ​។​ ​ដោយ​រស​ដែល​គប្បី​ដឹង​ដោយ​ជីវ្ហា​។​បេ​។​ ​ដោយ​ផោដ្ឋព្វៈ​ ​ដែល​គប្បី​ដឹង​ច្បាស់​ដោយ​កាយ​ ​ជាទី​
ថយ | ទំព័រទី ៦៩ | បន្ទាប់