ក្តៅក្រហាយ​ខ្លាំង​ផង​ ​រោលរាល​ខ្លាំង​ផង​ ​តែ​ក្នុង​កាល​ឥឡូវនេះ​ទេ​ឬ​ ​ឬក៏​កាលពីដើម​មក​ ​ភ្លើង​នោះ​ ​មាន​សម្ផ័​ស្ស​ជា​ទុក្ខ​ ​ក្តៅក្រហាយ​ខ្លាំង​ ​ទាំង​រោលរាល​ខ្លាំង​ដែរ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ក្នុង​កាល​ឥឡូវនេះ​ ​ភ្លើង​នោះ​ ​ក៏​មាន​សម្ផ័​ស្ស​ជា​ទុក្ខ​ ​ក្តៅក្រហាយ​ខ្លាំង​ ​រោលរាល​ខ្លាំង​ដែរ​ ​ពីដើម​សោត​ ​ភ្លើង​នោះ​ ​ក៏​មាន​សម្ផ័​ស្ស​ជា​ទុក្ខ​ ​ក្តៅក្រហាយ​ខ្លាំង​ ​ទាំង​រោលរាល​ខ្លាំង​ដូចគ្នា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចំណែកខាង​បុរស​ឃ្លង់​ឯណោះ​ ​ដែល​មានខ្លួន​ដំបៅ​ ​មានខ្លួន​ហើម​ស្ពុល​ ​ដង្កូវ​ទាំងឡាយ​ ​កំពុង​ជញ្ជក់​ស៊ី​ ​ខ្វារ​មុខ​ដំបៅ​ដោយ​ក្រចក​ទាំងឡាយ​ ​មាន​ឥន្ទ្រិយ​ដែល​រោគ​នោះ​ ​កំចាត់​បង់​ហើយ​ ​ក៏​មាន​សេចក្តី​សំគាល់​ខុស​ ​ក្នុង​ភ្លើង​ដែល​មាន​សម្ផ័​ស្ស​ជា​ទុក្ខ​ ​(​នោះ​)​ ​ថា​ជា​សុខ​ស្រួល​វិញ​។​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​យ៉ាងហ្នឹង​មែនហើយ​ ​ក្នុង​អតីតកាល​ ​យូរអង្វែង​មក​ហើយ​ ​កាម​ទាំងឡាយ​ ​មាន​សម្ផ័​ស្ស​ជា​ទុក្ខ​ផង​ ​ក្តៅក្រហាយ​ខ្លាំង​ផង​ ​រោលរាល​ខ្លាំង​ផង​ ​ក្នុង​អនាគត​ទៅមុខ​ ​កាម​ទាំងឡាយ​មាន​សម្ផ័​ស្ស​ជា​ទុក្ខ​ផង​ ​ក្តៅក្រហាយ​ផង​ ​រោលរាល​ខ្លាំង​ផង​ ​ក្នុង​បច្ចុប្បន្ន​ ​ឥឡូវនេះ​សោត​ ​កាម​ទាំងឡាយ​ ​ក៏​មាន​សម្ផ័​ស្ស​ជា​ទុក្ខ​ ​
ថយ | ទំព័រទី ៧៦ | បន្ទាប់