អ​គ្គិ​វ​ច្ឆ​គោត្ត​សូត្រ​ ​ទី២​


 [​៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​អារាម​ឈ្មោះ​ជេតវ័ន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​បរិ​ព្វា​ជ​ក​ឈ្មោះ​វ​ច្ឆ​គោត្ត​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​នូវ​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ ​នឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​
 [​៦​]​ ​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​លុះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ទូល​សួរ​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​មាន​សេចក្តី​ឃើញ​ ​យ៉ាងនេះ​ថា​ ​លោក​ទៀង​ ​នេះឯង​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ ​ជា​មោឃៈ​ ​ដូច្នេះ​ឬ​។​ ​ម្នាល​វ​ច្ឆៈ​ ​តថាគត​ ​មិនឃើញ​យ៉ាងនេះ​ថា​ ​លោក​ទៀង​ ​នេះឯង​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ជា​មោឃៈ​ ​ដូច្នេះ​ទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​មាន​សេចក្តី​ឃើញ​ ​យ៉ាងនេះ​ថា​ ​លោក​មិន​ទៀង​ ​នេះឯង​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ជា​មោឃៈ​ ​ដូច្នេះ​ឬ​។​ ​ម្នាល​វ​ច្ឆៈ​ ​តថាគត​ ​មិនឃើញ​ ​
ថយ | ទំព័រទី ៨ | បន្ទាប់