[​៤៨​]​ ​ក្នុង​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បន្លឺ​នូវ​ឧទាន​នេះ​ ​ក្នុង​ពេលនោះ​ថា​
​លាភ​ទាំងឡាយ​ ​មានការ​មិន​មាន​រោគ​ ​ប្រសើរ​បំផុត​ ​ព្រះនិព្វាន​ ​ជា​សេចក្តី​សុខ​ ​ដ៏​ប្រសើរ​ ​មគ្គ​ដែល​ប្រកបដោយ​អង្គ៨​ ​ដ៏​ក្សេមក្សាន្ត​ ​ជាង​មគ្គ​ទាំងឡាយ​ ​សម្រាប់​ដើរទៅ​កាន់​ព្រះនិព្វាន​ ​ឈ្មោះ​អមតៈ​។​

 កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​មា​គ​ណ្ឌិយ​បរិ​ព្វា​ជ​ក​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មិនធ្លាប់​កើតមាន​ទេ​ ​ពាក្យ​ដែល​ព្រះ​គោតម​ដ៏​ចំរើន​ ​ត្រាស់​ហើយដោយ​ប្រពៃ​ថា​ ​លាភ​ទាំងឡាយ​ ​មានការ​មិន​មាន​រោគ​ ​ប្រសើរ​បំផុត​ ​ព្រះនិព្វាន​ ​ជា​សេចក្តី​សុខ​ ​ដ៏​ឧត្តម​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សេចក្តី​នុ៎ះ​ ​ខ្ញុំ​ព្រះអង្គ​សោត​ ​ក៏​ធ្លាប់​បាន​ស្តាប់​មក​ ​អំពី​ពួ​ក​បរិ​ព្វា​ជ​ក​ជាន់​ដើម​ ​ដែល​ជា​អាចារ្យ​ ​ជា​ប្រធាន​លើ​អាចារ្យ​ពោល​ថា​ ​លាភ​ទាំងឡាយ​ ​មានការ​មិន​មាន​រោគ​ ​ប្រសើរ​បំផុត​ ​ព្រះនិព្វាន​ ​ជា​សេចក្តី​សុខ​ ​ដ៏​ឧត្តម​ ​ដូច្នេះ​ដែរ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពាក្យ​នេះ​សមគ្នា​ហើយ​។​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​ក៏​ពាក្យ​ណា​ ​ដែល​អ្នក​ធ្លាប់​បាន​
ថយ | ទំព័រទី ៨០ | បន្ទាប់