ជា​អន្យតិរ្ថិយ​មក​ពីមុន​ ​ប្រាថ្នា​បព្វជ្ជា​ ​ប្រាថ្នា​ឧបសម្បទា​ ​ក្នុង​ធម្មវិន័យ​នេះ​ ​បុគ្គល​នោះ​ ​ត្រូវ​នៅ​បរិវាស​អស់៤ខែ​សិន​ ​លុះ​កន្លង៤ខែ​ហើយ​ ​ពួក​ភិក្ខុ​ដែល​មានចិត្ត​ប្រារព្ធ​ហើយ​ ​ឲ្យបព្វជ្ជា​ ​ឧបសម្បទា​ ​ដើម្បី​ភាពជា​ភិក្ខុ​បាន​ ​មួយទៀត​ ​បែបភាព​របស់​បុគ្គល​ផ្សេងគ្នា​ ​(​ការដែល​នៅ​បរិវាស​ ​ឬមិន​ត្រូវ​នៅ​បរិវាស​)​ ​ក្នុង​ដំណើរ​នេះ​ ​តថាគត​ ​ដឹង​ច្បាស់​ហើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រសិនបើ​បុគ្គល​ធ្លាប់​ជា​អន្យតិរ្ថិយ​ ​មក​ពីមុន​ ​ប្រាថ្នា​បព្វជ្ជា​ ​ប្រាថ្នា​ឧបសម្បទា​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ត្រូវ​នៅ​បរិវាស​ឲ្យអស់៤ខែ​សិន​ ​លុះ​កន្លង៤ខែ​ហើយ​ ​ពួក​ភិក្ខុ​ ​ដែល​មានចិត្ត​ប្រារព្ធ​ហើយ​ ​ឲ្យបព្វជ្ជា​ ​ឧបសម្បទា​បាន​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​នៅ​បរិវាស​ឲ្យអស់៤ឆ្នាំ​ ​លុះ​កន្លង៤ឆ្នាំ​ហើយ​ ​សូមឲ្យ​ភិក្ខុ​ ​ដែល​មានចិត្ត​ប្រារព្ធ​ហើយ​ ​ឲ្យបព្វជ្ជា​ ​ឧបសម្បទា​ ​ដើម្បី​ភាពជា​ភិក្ខុ​ចុះ​។​ ​មា​គ​ណ្ឌិយ​បរិ​ព្វា​ជ​ក​ ​បាន​នូវ​បព្វជ្ជា​ ​បាន​នូវ​ឧបសម្បទា​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​។​ ​លុះ​មា​គ​ណ្ឌិយៈ​មាន​អាយុ​ ​ឧបសម្បទា​ហើយ​ ​មិនយូរ​ប៉ុន្មាន​ ​ក៏​ចៀសចេញ​ទៅ​តែម្នាក់ឯង​ ​ជា​អ្នក​មិន​ប្រមាទ​ ​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​បញ្ជូន​ចិត្ត​ទៅកាន់​ព្រះនិព្វាន​ ​
ថយ | ទំព័រទី ៩០ | បន្ទាប់