ពាក្យពិត តនូវពាក្យពិត មានសំដីខ្ជាប់ខ្ជួន ពោលនូវពាក្យគួរអ្នកផងជឿបាន មិនពោលបំភ្លាត់សត្វលោកឡើយ លះបង់នូវបិសុណាវាចា វៀរចាកបិសុណាវាចា ឮពាក្យពីខាងនេះ មិនទៅប្រាប់ខាងនោះ ដើម្បីបំបែកជនខាងនោះឡើយ ឬឮអំពីខាងនោះ មិនមកប្រាប់ដល់ជនទាំងឡាយខាងនេះ ដើម្បីបំបែកជនខាងនោះឡើយ ជាអ្នកផ្សះផ្សា នូវពួកជនដែលបែកគ្នាហើយផង ជាអ្នកជួយផ្ចុងផ្តើម ដល់ពួកជន ដែលបានប្រកបដោយប្រយោជន៍ហើយផង ជាអ្នករីករាយ នឹងសេចក្តីព្រមព្រៀង ត្រេកអរនឹងសេចក្តីព្រមព្រៀង ពេញចិត្តនឹងសេចក្តីព្រមព្រៀង ជាអ្នកពោលតែសំដី ដែលធ្វើនូវសេចក្តីព្រមព្រៀង ជាអ្នកលះបង់ផរុសវាចា វៀរចាកផរុសវាចា សំដីណា ដែលជាសំដីឥតទោស ជាសុខដល់ត្រចៀក គួរជាទីស្រឡាញ់ តាំងនៅក្នុងហឫទ័យ ជាសំដីអ្នកក្រុង ជាទីរីករាយ ដល់ជនច្រើន ជាទីគាប់ចិត្តដល់ជនច្រើន តែងពោលតែសំដី មានសភាពដូច្នោះ លះបង់នូវសម្ផប្បលាបៈ វៀរចាកសម្ផប្បលាបៈ ពោលតាមកាលគួរ ពោលពាក្យពិត ពោលពាក្យជាអត្ថ ពោលពាក្យជាធម៌ ពោលពាក្យជាវិន័យ ពោលសំដីដែលគួរកប់ទុក ក្នុងហឫទ័យ