ជាសំដីប្រកបដោយហេតុ ប្រកបដោយគ្រឿងប្រៀបធៀប ដោយកាលគួរ មានដើម មានចុង ប្រកបដោយប្រយោជន៍។ បុគ្គលនោះ វៀរចាកការផ្តិលផ្តាច់ នូវពីជគាម និងភូតគាម ជាអ្នកបរិភោគភត្តតែ១ពេល វៀរចាកការបរិភោគក្នុងរាត្រី វៀរចាកការបរិភោគក្នុងកាលខុស វៀរចាកការរាំ ច្រៀង ប្រគំ និងការមើលនូវល្បែងផ្សេងៗ ដែលជាសត្រូវដល់សាសនា ជាអ្នកវៀរចាកការប្រដាប់តាក់តែងរាងកាយ ដោយផ្កាកម្រង និងគ្រឿងក្រអូប គ្រឿងលាបផ្សេងៗ ជាអ្នកវៀរចាកការដេកលើទីសេនាសនៈខ្ពស់ និងទីសេនាសនៈប្រសើរ ជាអ្នកវៀរចាកការទទួលនូវមាស និងប្រាក់ ជាអ្នកវៀរចាកការទទួលនូវធញ្ញជាតិស្រស់ ជាអ្នកវៀរចាកការទទួលនូវសាច់ស្រស់ ជាអ្នកវៀរចាកការទទួលនូវស្រី និងនាងកុមារិកា ជាអ្នកវៀរចាកការទទួលនូវខ្ញុំស្រី និងខ្ញុំប្រុស ជាអ្នកវៀរចាកការទទួលនូវពពែ និងចៀម ជាអ្នកវៀរចាកការទទួលនូវមាន់ និងជ្រូក ជាអ្នកវៀរចាកការទទួលនូវដំរី គោ សេះ លាឈ្មោល និងញី ជាអ្នកវៀរចាកការទទួលនូវស្រែនិងចម្ការ ជាអ្នកវៀរចាកកិរិយាប្រកបរឿយៗ នូវទូតកម្ម គឺនាំសំបុត្រ ឬពាក្យបណ្តាំរបស់គ្រហស្ថ ជាអ្នកវៀរចាកកិរិយាលក់ដូរ