២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១ពាន់ជាតិខ្លះ ១សែនជាតិខ្លះ រហូតដល់អនេកសំវដ្តកប្បខ្លះ អនេកវិវដ្តកប្បខ្លះ និងអនេកសំវដ្តវិវដ្តកប្បខ្លះ ភិក្ខុនោះដឹងថា អាត្មាអញ បានកើតក្នុងទីឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រកូលយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះអាត្មាអញ ច្យុតអំពីទីនោះហើយ បានទៅកើតក្នុងទីឯណោះទៀត លុះអាត្មាអញទៅកើតក្នុងទីនោះហើយ ក៏មានឈ្មោះយ៉ាងនេះ មានគោត្រកូលយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះអាត្មាអញ ច្យុតអំពីទីនោះ ក៏បានមកកើតក្នុងទីនេះ ភិក្ខុនោះ រលឹកឃើញនូវបុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការ គឺរូប និងអាហារជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រកូល ដោយប្រការដូច្នេះ។
[៥៩] កាលបើចិត្តរបស់ភិក្ខុតាំងនៅល្អ បរិសុទ្ធចាកនីវរណធម៌ ជាចិត្តផូរផង់ ឥតមានទីទួល ពោលគឺកិលេស ប្រាសចាកឧបក្កិលេស
[៥៩] កាលបើចិត្តរបស់ភិក្ខុតាំងនៅល្អ បរិសុទ្ធចាកនីវរណធម៌ ជាចិត្តផូរផង់ ឥតមានទីទួល ពោលគឺកិលេស ប្រាសចាកឧបក្កិលេស