​ព្រះ​ភមូ​ ​(​ចិញ្ចើម​)​ ​មាន​ពណ៌ស​ ​ទន់ល្វន់​ ​ដូចជា​សំឡី១​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មាន​ព្រះ​ឧណ្ហិ​សៈ​ ​(​ថ្ងាស​ ​ឬ​ក្បាំង​)​ ​និង​ព្រះ​សិរ្ស​ ​ដ៏​បរិបូណ៌​ ​នេះ​ជា​ ​មហាបុរិសលក្ខណៈ​ ​នៃ​មហាបុរស​ ​របស់​ព្រះ​គោតម​ដ៏​ចំរើន​នោះ១​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ប្រកបដោយ​មហាបុរិសលក្ខណៈ​ ​ទាំង៣២នេះឯង​។​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​កាលដែល​ទ្រង់​ពុទ្ធដំណើរ​ទៅ​ ​រមែង​ទ្រង់​ឈាន​ព្រះបាទ​ខាងស្តាំ​ទៅជា​មុន​ ​ព្រះអង្គ​លើក​ជំហាន​ព្រះបាទ​មិន​ឆ្ងាយ​ពេក​ ​ដាក់​ព្រះបាទ​មិន​ជិត​ពេក​ ​ព្រះអង្គ​ទ្រង់​ពុទ្ធដំណើរ​ទៅ​ ​មិន​រហ័ស​ពេក​ ​ទ្រង់​ពុទ្ធដំណើរ​ទៅ​ ​មិនយឺត​ពេក​ ​ទ្រង់​ពុទ្ធដំណើរ​ទៅ​ ​មិន​ទង្គិច​ព្រះ​ជានុ​ដោយ​ព្រះ​ជានុ​ ​ទ្រង់​ពុទ្ធដំណើរ​ទៅ​ ​មិន​ទង្គិច​ព្រះ​គោ​ប្ផ​កៈ​ ​(​ភ្នែក​គោ​)​ ​ដោយ​ព្រះ​គោ​ប្ផ​កៈ​ ​ព្រះ​គោតម​នោះ​ ​កាលដែល​ទ្រង់​ពុទ្ធដំណើរ​ទៅ​ ​មិន​លើក​ព្រះ​ឧរុ​ ​(​ភ្លៅ​)​ ​ទៅខាងមុខ​ ​មិន​សណ្តូក​ព្រះ​ឧរុ​មក​ខាងក្រោយ​ ​មិន​ធ្វើ​ព្រះ​ឧរុ​ ​ឲ្យ​ជាប់​រឹង​ស្តូក​ ​មិន​កែក្រាយ​ព្រះ​ឧរុ​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​កាលដែល​ទ្រង់​ពុទ្ធដំណើរ​ទៅ​ ​មាន​ព្រះ​កាយ​ខាងលើ​ ​រឹងប៉ឹង​ ​មិនបាន​កំរើក​ ​មិន​ទ្រង់​ពុទ្ធដំណើរ​ទៅ​ ​ដោយ​កំឡាំង​ព្រះ​កាយ​ឡើយ​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​កាលដែល​ទតព្រះនេត្រ​ ​ក្រឡេក​មើល​ ​រមែង​ក្រឡេក​មើលទៅ​ ​ដោយ​ទាំង​កាយ​ ​
ថយ | ទំព័រទី ១១ | បន្ទាប់