​ទ្រង់​គង់នៅ​ក្នុង​សាលវ័ន​ ​ជា​ទេវ​វ័ន​ ​ក្បែរ​ឱ​បាសាទ​គ្រាម​ ​ជា​ខាងជើង​នៃ​ឱ​បាសាទ​គ្រាម​ ​ក៏​កិត្តិសព្ទ​ល្អ​ ​នៃ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ឮ​ល្បី​ខ្ចរខ្ចាយ​ ​សុះសាយ​មក​ ​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ជា​អហរន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ជា​ព្រះ​សុគត​ ​ជ្រាប​ច្បាស់​នូវ​លោក​ ​ជា​បុគ្គល​ប្រសើរ​បំផុត​ ​ជា​សារថី​ទូន្មាន​នូវ​បុរស​ ​ជា​សាស្តា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​បាន​ត្រាស់​ដឹង​នូវ​ចតុរារិយសច្ច​ ​ព្រះអង្គ​លែង​វិល​មកកាន់​ភព​ថ្មីទៀត​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ទាំង​នុ៎ះ​ ​ដើរចូល​ទៅ​ដើម្បី​គាល់​ព្រះ​គោតម​ដ៏​ចំរើន​។​ ​ចង្កី​ព្រាហ្មណ៍​និយាយ​ថា​ ​ម្នាល​ខ​ត្តៈ​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ចូល​ទៅ​រក​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​ដែល​នៅក្នុង​ឱ​បាសាទ​គ្រាម​ ​លុះ​ចូល​ទៅដល់​ហើយ​ ​និយាយ​នឹង​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នក​នៅក្នុង​ឱ​បាសាទ​គ្រាម​ ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ចង្កី​ព្រាហ្មណ៍​ ​បាន​និយាយ​យ៉ាងនេះ​ថា​ ​សូមឲ្យ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​រង់ចាំ​បន្តិច​សិន​ ​ដ្បិត​ចង្កី​ព្រាហ្មណ៍​ ​ចង់​ចូល​ទៅ​គាល់​ព្រះសមណគោតម​ដែរ​។​ ​ខ​ត្តា​មាត្យ​នោះ​ ​ទទួល​ពាក្យ​ចង្កី​ព្រាហ្មណ៍​ថា​ ​បាទ​ ​លោក​ដ៏​ចំរើន​ ​រួច​ចូល​ទៅ​រក​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​ដែល​នៅក្នុង​ឱ​បាសាទ​គ្រាម​ ​លុះ​ចូល​ទៅដល់​ហើយ​
ថយ | ទំព័រទី ១១៧ | បន្ទាប់