​បាន​ពោល​ទៅ​រក​ពួក​ព្រាហ្មណ៍​ ​គហបតី​ ​ដែល​នៅក្នុង​ឱ​បាសាទ​គ្រាម​ ​ដូច្នេះ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​ចង្កី​ព្រាហ្មណ៍​ ​និយាយ​យ៉ាងនេះ​ថា​ ​សូមឲ្យ​អ្នក​ទាំងឡាយ​ ​រង់ចាំ​បន្តិច​សិន​ ​ដ្បិត​ចង្កី​ព្រាហ្មណ៍​ ​ចង់​ចូល​ទៅ​គាល់​ព្រះ​គោតម​ដែរ​។​
 ​[​៦៦​]​ ​ក៏​សម័យ​នោះ​ឯង​ ​បណ្តា​ពួក​ព្រាហ្មណ៍​ ​ដែល​មក​អំពី​ដែន​ដទៃ​ផ្សេង​ៗ​ ​មាន​ពួក​ព្រាហ្មណ៍​ ​ចំនួន៥០០នាក់​ ​នៅ​អាស្រ័យ​ក្នុង​ឱ​បាសាទ​គ្រាម​ ​ដោយ​កិច្ច​ណា​នី​មួយ​ៗ​។​ ​ពួក​ព្រាហ្មណ៍​ទាំងនោះ​ ​បានឮ​ថា​ ​ចង្កី​ព្រាហ្មណ៍​ ​នឹង​ចូល​ទៅ​គាល់​ព្រះសមណគោតម​។​ ​ទើប​ព្រាហ្មណ៍​ទាំងនោះ​ ​នាំគ្នា​ចូល​ទៅ​រក​ចង្កី​ព្រាហ្មណ៍​ ​ត្រង់កន្លែង​ដែល​គាត់​នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយទៅ​រក​ចង្កី​ព្រាហ្មណ៍​ ​ដូច្នេះ​ថា​ ​ឮថា​ ​ចង្កី​ដ៏​ចំរើន​ ​នឹង​ចូល​ទៅ​គាល់​ព្រះសមណគោតម​ ​មែន​ឬ​។​ ​ចង្កី​ព្រាហ្មណ៍​ឆ្លើយ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​យ៉ាងហ្នឹងហើយ​ ​ខ្ញុំ​ឯង​នឹង​ទៅ​គាល់​ព្រះសមណគោតម​មែន​។​ ​ពួក​ព្រាហ្មណ៍​និយាយ​ឃាត់​ថា​ ​ចង្កី​ដ៏​ចំរើន​ ​កុំ​ចូល​ទៅ​គាល់​ព្រះសមណគោតម​
ថយ | ទំព័រទី ១១៨ | បន្ទាប់