​នៅ​គ្រប់គ្រង​ឱ​បាសាទ​គ្រាម​ ​ដែល​ជា​ស្រុក​កុះករ​ដោយ​មនុស្ស​ ​និង​សត្វ​ ​សម្បូណ៌​ដោយ​ស្មៅ​ ​ឧស​ ​និង​ទឹក​ ​បរិបូណ៌​ដោយ​ធញ្ញា​ហារ​ ​ជា​ស្រុក​ព្រះរាជទ្រព្យ​ ​ដែល​ព្រះបាទ​បសេនទិកោសល​ ​ប្រទាន​ ​ជា​ព្រះរាជ​អំណោយ​ដ៏​ប្រសើរ​ ​គឺ​ព្រះរាជទាន​ដោយ​ដាច់ខាត​ ​ដោយហេតុ​ណា​ ​ហេតុនេះ​ ​បាន​ជា​ថា​ ​ចង្កី​ដ៏​ចំរើន​ ​មិន​គួរ​ចូល​ទៅ​ចួប​នឹង​ព្រះសមណគោតម​ឡើយ​ ​គួរតែ​ព្រះសមណគោតម​ ​ចូល​មក​ចួប​នឹង​ចង្កី​ដ៏​ចំរើន​វិញ​។​
 [​៦៧​]​ ​កាលបើ​ពួក​ព្រាហ្មណ៍​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ចង្កី​ព្រាហ្មណ៍​ ​ក៏​និយាយ​នឹង​ព្រាហ្មណ៍​ទាំងនោះ​ ​យ៉ាងនេះ​ថា​ ​នែអ្នក​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​ចូរ​ស្តាប់​ពាក្យ​ខ្ញុំ​សិន​ថា​ ​បើទុកជា​យ៉ាង​ណាៗ​ ​ក៏​គួរតែ​យើង​ចូល​ទៅ​គាល់​ព្រះសមណគោតម​នោះ​វិញ​ ​មិន​គួរឲ្យ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ចូល​មក​ចួប​នឹង​យើង​ទេ​ ​នែអ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ឮថា​ ​ព្រះសមណគោតម​ ​មាន​ជាតិ​បរិសុទ្ធ​ទាំងពីរ​ចំណែក​ ​គឺ​ខាង​ព្រះមាតា​ ​និង​ព្រះបិតា​ ​ប្រសូត​ចាក​គភ៌​ដ៏​បរិសុទ្ធ​ ​តាំងពី​តំណ​នៃ​ព្រះ​អយ្យកោ​ ​អយ្យិកា​ ​ជា​គំរប់៧មក​ ​មិន​មាន​អ្នកណា​តិះដៀល​ ​ដោយ​ពោល​ដល់​ជាតិ​កំណើត​បាន​ឡើយ​ ​ព្រះសមណគោតម​ ​មាន​ជាតិ​ដ៏​ល្អ​ ​ទាំងពីរ​ចំណែក​។​បេ​។​ ​ដោយ​ពោល​ដល់​ជាតិ​កំណើត​បាន​ឡើយ​ ​ដោយហេតុ​ណា​ ​ហេតុនេះ​
ថយ | ទំព័រទី ១២១ | បន្ទាប់