​អ្នក​នៅ​ជនបទ​ក្រៅ​ ​តែង​នាំគ្នា​មក​សាកសួរ​ព្រះសមណគោតម​ ​នែ​គ្នាយើង​ ​ឮថា​ ​ទេវតា​ច្រើន​ពាន់​ ​បាន​ដល់​ព្រះសមណគោតម​ ​ជាទី​ពឹង​ ​ស្មើដោយ​ជីវិត​ ​នែ​គ្នាយើង​ ​ឮថា​ ​កិត្តិសព្ទ​ល្អ​ ​នៃ​ព្រះសមណគោតម​ ​ល្បី​ខ្ចរខ្ចាយ​ ​សុសសាយ​ទៅ​ ​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ជា​ព្រះ​សុគត​ ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ប្រសើរ​បំផុត​ ​ជា​សារថី​ ​ទូន្មាន​នូវ​បុរស​ ​ជា​សាស្តា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​បាន​ត្រាស់​ដឹង​នូវ​ចតុរារិយសច្ច​ធម៌​ ​ទ្រង់​លែង​វិល​មកកាន់​ភព​ថ្មីទៀត​ ​នែ​គ្នាយើង​ ​ឮថា​ ​ព្រះសមណគោតម​ ​ប្រកបដោយ​មហាបុរិសលក្ខណៈ​ ​៣២ប្រការ​ ​នែ​គ្នាយើង​ ​ឮថា​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ព្រមទាំង​ព្រះរាជបុត្រ​ ​ព្រះអគ្គមហេសី​ ​បាន​ដល់​ព្រះសមណគោតម​ ​ជាទី​ពឹង​ ​ស្មើដោយ​ជីវិត​ ​នែ​គ្នាយើង​ ​ឮថា​ ​ព្រះបាទ​បសេនទិកោសល​ ​ព្រមទាំង​ព្រះរាជបុត្រ​ ​ព្រះអគ្គមហេសី​ ​បាន​ដល់​ព្រះសមណគោតម​ ​ជាទី​ពឹង​ ​ស្មើដោយ​ជីវិត​ ​នែ​គ្នាយើង​ ​ឮថា​ ​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​ព្រមទាំង​បុត្រ​ ​និង​ភរិយា​ ​បាន​ដល់​ព្រះសមណគោតម​ ​ជាទី​ពឹង​ ​ស្មើដោយ​ជីវិត​ ​នែ​គ្នាយើង​ ​ឮថា​ ​ព្រះសមណគោតម​ ​
ថយ | ទំព័រទី ១២៤ | បន្ទាប់