មិនតក់ស្លុតផង ប្រាសចាកសេចក្តីព្រឺរោមផង មានព្រះហឫទ័យបែរទៅរកសេចក្តីស្ងាត់។ ព្រះគោតមដ៏ចំរើននោះ ទ្រង់គង់ក្នុងចន្លោះផ្ទះ កាលដែលទ្រង់ទទួលទឹកលាងបាត្រ មិនលើកបាត្រឡើង ឲ្យខ្ពស់ពេក មិនដាក់បាត្រឲ្យទាបពេក មិនទប់ទល់បាត្រឲ្យរឹង មិនគ្រលែងបាត្រ ព្រះអង្គទ្រង់ទទួលទឹកលាងបាត្រ មិនឲ្យតិចពេក មិនឲ្យច្រើនពេក។ ព្រះអង្គលាងបាត្រ មិនធ្វើឲ្យឮសូរខ្លូកខ្លូក ទ្រង់លាងបាត្រមិនបង្វិលបាត្រឲ្យវិលជុំវិញ មិនដាក់បាត្រលើផែនដី ហើយលាងព្រះហស្តឡើយ។ កាលដែលព្រះអង្គលាងព្រះហស្តហើយស្រេច បាត្រក៏លាងហើយស្រេចដែរ ឬកាលដែលលាងបាត្រហើយស្រេច ព្រះហស្តក៏លាងហើយស្រេចដែរ។ ព្រះអង្គទ្រង់ចាក់ទឹកលាងបាត្រ ក្នុងទីមិនឆ្ងាយពេក មិនជិតពេក ទ្រង់មិនបាចសាចផ្តេសផ្តាស។ កាលដែលព្រះអង្គទ្រង់ទទួលបាយ មិនលើកបាត្រឡើងឲ្យខ្ពស់ពេក មិនដាក់បាត្រឲ្យទាបពេក មិនទប់ទល់បាត្រឲ្យរឹង មិនគ្រលែងបាត្រ។ ព្រះអង្គ ទ្រង់ទទួលបាយមិនឲ្យតិចពេក មិនឲ្យច្រើនពេក។ មួយទៀត បពិត្រព្រះគោតមដ៏ចំរើននោះ