​ម្នាល​ភារ​ទ្វា​ជៈ​ ​បើ​បុរស​មានការ​ឮ​តាម​ៗ​គ្នា​.​.​.​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​បើ​បុរស​មាន​សេចក្តី​ត្រិះរិះ​នូវ​អាការ​.​.​.​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​បើ​បុរស​មាន​សេចក្តី​ចូលចិត្ត​ដោយ​ការយល់​ថា​ ​សេចក្តី​ចូលចិត្ត​ ​តាម​ការយល់​របស់​អញ​ ​យ៉ាងនេះ​ ​កាលបើ​និយាយតាមសេចក្តី​ចូលចិត្ត​ ​ដោយ​ការយល់​ដូច្នេះ​ ​ឈ្មោះថា​ ​រក្សា​សច្ចៈ​ ​តែ​មិនទាន់​ដល់​នូវ​សេចក្តី​ចូលចិត្ត​ ​ដោយ​ដាច់ខាត​ថា​ ​ពាក្យ​នេះ​ពិត​ ​ឯ​ពាក្យ​ដទៃ​ ​ជា​មោឃៈ​ ​ត្រឹម​ប៉ុណ្ណោះ​ឡើយ​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ការ​រក្សា​សច្ចៈ​ត្រឹម​ប៉ុណ្ណេះ​ ​បុគ្គល​រក្សា​សច្ចៈ​ត្រឹមតែ​ប៉ុណ្ណេះ​ ​យើង​ក៏​បញ្ញត្ត​ការ​រក្សា​សច្ចៈ​ត្រឹម​ប៉ុណ្ណេះ​ ​តែ​ការ​ត្រាស់​ដឹង​សច្ចៈ​ ​មិនទាន់​មានដល់​បុរស​នោះ​នៅឡើយ​ទេ​។​ ​កាប​ទិ​ក​មាណព​ ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ការ​រក្សា​សច្ចៈ​ត្រឹម​ប៉ុណ្ណេះ​ ​បុគ្គល​រក្សា​សច្ចៈ​ត្រឹម​ប៉ុណ្ណេះ​ ​យើងខ្ញុំ​ទាំងឡាយ​ ​ក៏​បញ្ញត្ត​ការ​រក្សា​សច្ចៈ​ត្រឹម​ប៉ុណ្ណេះ​ដែរ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​ការ​ត្រាស់​ដឹង​សច្ចៈ​ត្រឹម​ប៉ុន្មាន​ ​បុគ្គល​ត្រាស់​ដឹង​សច្ចៈ​ត្រឹម​ប៉ុន្មាន​ ​យើងខ្ញុំ​សូម​សួរ​ ​ចំពោះ​ការ​ត្រាស់​ដឹង​សច្ចៈ​ ​នឹង​ព្រះ​គោតម​ដ៏​ចំរើន​។​
 [​៧៤​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​មាន​សេចក្តី​ដំណាល​ថា​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចូល​ទៅ​អាស្រ័យ​នូវ​ស្រុក​ ​ឬ​និគម​ណាមួយ​។​ ​គហបតី​ក្តី​ ​កូន​គហបតី​ក្តី​ ​ចូល​ទៅ​រក​ភិក្ខុ​នោះ​ឯង​ ​
ថយ | ទំព័រទី ១៣៤ | បន្ទាប់