​អាត្មាអញ​ដឹង​ ​ឬមិន​ឃើញ​ ​និយាយ​ថា​ ​អាត្មាអញ​ឃើញ​ ​ឬក៏​ហេតុ​ណា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​កម្ម​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​អស់​កាលយូរ​ ​ដល់​ជន​ទាំងឡាយ​ដទៃ​ ​ក៏​បបួល​ជន​ដទៃ​ ​ដើម្បី​ហេតុ​នោះ​ ​ពួក​ធម៌​ ​ដែល​ជាទី​តាំង​នៃ​ទោសៈ​ ​មាន​សភាព​ដូច្នោះ​ ​មិន​មានដល់​លោក​មាន​អាយុ​នេះ​ឡើយ​។​ ​កាយសមាចារ​ ​និង​វចីសមាចារ​ ​របស់​លោក​មាន​អាយុ​នេះ​ ​ក៏ដូចជា​របស់​អ្នក​ ​ដែល​មិន​មាន​ទោសៈ​ដែរ​ ​បើ​លោក​មាន​អាយុ​នេះ​ ​សំដែងធម៌​ណា​ ​ធម៌​នោះ​ជ្រៅ​ ​ឃើញ​បាន​ដោយ​ក្រ​ ​ត្រាស់​ដឹង​បាន​ដោយ​ក្រ​ ​ជា​ធម៌​ស្ងប់​ ​ជា​ធម៌​ឧត្តម​ ​ជា​ធម៌​ដែលគេ​ស្ទង់​មើល​ ​ដោយ​ការ​ត្រិះរិះ​ពុំ​បាន​ ​ជា​ធម៌​ល្អិត​ ​មានតែ​អ្នកប្រាជ្ញ​ ​ទើប​ដឹង​បាន​ ​ធម៌​នោះ​ ​បុគ្គល​អ្នកមាន​ទោសៈ​ ​មិន​ងាយ​សំដែង​បាន​ឡើយ​។​ ​កាល​គហបតី​ ​ឬ​កូន​គហបតី​ ​ល្បងមើល​ភិក្ខុ​នោះ​ ​បានឃើញ​ច្បាស់​ថា​ ​ជា​អ្នក​បរិសុទ្ធ​ ​ចាក​ធម៌​ទាំងឡាយ​ ​ដែល​ជាទី​តាំង​នៃ​ទោសៈ​ ​ដោយហេតុ​ណា​ហើយ​ ​
ថយ | ទំព័រទី ១៣៧ | បន្ទាប់