បុគ្គលត្រាស់ដឹងនូវសច្ចៈត្រឹមប៉ុណ្ណេះ យើងក៏បញ្ញត្តការត្រាស់ដឹងសច្ចៈត្រឹមប៉ុណ្ណេះ តែមិនទាន់ហៅថា កើតសច្ចធម៌ទេ។ កាបទិកមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ការត្រាស់ដឹងនូវសច្ចៈត្រឹមប៉ុណ្ណេះ បុគ្គលត្រាស់ដឹងនូវសច្ចៈត្រឹមប៉ុណ្ណេះ យើងខ្ញុំក៏បញ្ញត្តការត្រាស់ដឹងសច្ចៈត្រឹមប៉ុណ្ណេះដែរ បពិត្រព្រះគោតមដ៏ចំរើន ចុះការកើតសច្ចៈ តើត្រឹមប៉ុន្មាន បុគ្គលបាននូវសច្ចៈ តើត្រឹមប៉ុន្មាន យើងខ្ញុំសូមសួរនូវការកើតសច្ចៈ ចំពោះព្រះគោតមដ៏ចំរើន។
[៧៥] ព្រះបរមគ្រូត្រាស់ថា ម្នាលភារទ្វាជៈ ការធ្វើឲ្យថ្នឹក ការចំរើន ការធ្វើរឿយៗ នូវធម៌ទាំងនោះឯង ឈ្មោះថា ការកើតសច្ចៈ ម្នាលភារទ្វាជៈ ការកើតសច្ចៈត្រឹមប៉ុណ្ណេះ បុគ្គលបាននូវសច្ចៈ ត្រឹមប៉ុណ្ណេះ យើងក៏បញ្ញត្តការកើតឡើងនៃសច្ចៈត្រឹមប៉ុណ្ណេះដែរ។ កាបទិកមាណព ក្រាបទូលថា បពិត្រព្រះគោតមដ៏ចំរើន ការកើតសច្ចៈត្រឹមប៉ុណ្ណេះ បុគ្គលបាននូវសច្ចៈ ត្រឹមប៉ុណ្ណេះ យើងបញ្ញត្តនូវការកើតឡើងនៃសច្ចៈត្រឹមប៉ុណ្ណេះ