ទើបពិចារណានូវអត្ថបាន ហេតុនោះ បានជាថា ការចេះចាំនូវធម៌ មានឧបការៈច្រើន ដល់ការពិចារណានូវអត្ថ។ បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ការទ្រទ្រង់នូវធម៌ តើដូចម្តេច យើងខ្ញុំសូមសួរនូវធម៌ មានឧបការៈច្រើន ដល់ការចេះចាំនូវធម៌ ចំពោះព្រះគោតមដ៏ចំរើន។ ម្នាលភារទ្វាជៈ ការស្តាប់ធម៌ មានឧបការៈច្រើន ដល់ការចេះចាំនូវធម៌ បើបុគ្គលមិនស្តាប់ធម៌នោះទេ មិនអាចចេះចាំនូវធម៌បានឡើយ ព្រោះហេតុនោះ បុគ្គលលុះតែស្តាប់ធម៌ ទើបចេះចាំនូវធម៌បាន ហេតុនោះ បានជាថា ការស្តាប់ធម៌ មានឧបការៈច្រើន ដល់ការចេះចាំនូវធម៌។ បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ការស្តាប់ធម៌ តើដូចម្តេច យើងខ្ញុំសូមសួរនូវធម៌ មានឧបការៈច្រើន ដល់ការស្តាប់ធម៌ ចំពោះព្រះគោតមដ៏ចំរើន។ ម្នាលភារទ្វាជៈ ការផ្ចង់ត្រចៀក មានឧបការៈច្រើន ដល់ការស្តាប់នូវធម៌ បើបុគ្គលមិនផ្ចង់ត្រចៀកនោះទេ មិនអាចស្តាប់ធម៌បានឡើយ ព្រោះហេតុនោះ បុគ្គលលុះតែផ្ចង់ត្រចៀក ទើបស្តាប់ធម៌បាន ហេតុនោះ បានជាថា ការផ្ចង់ត្រចៀក មានឧបការៈច្រើន ដល់ការស្តាប់ធម៌។ បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់