​ព្រោះហេតុនោះ​ ​បុគ្គល​លុះតែ​សទ្ធា​កើត​ ​ទើប​ចូល​ទៅ​រកបាន​ ​ហេតុ​នោះ​ ​បាន​ជា​ថា​ ​សទ្ធា​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​ការ​ចូល​ទៅ​រក​។​
 [​៧៧​]​ ​កាប​ទិ​ក​មាណព​ ​ក្រាបបង្គំទូល​តប​ថា​ ​យើងខ្ញុំ​ ​បាន​សួរ​នូវ​ការ​រក្សា​សច្ចធម៌​ ​នឹង​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ក៏បាន​ព្យាករ​នូវ​ការ​រក្សា​សច្ចៈ​ហើយ​ ​ក៏​ការព្យាករណ៍​នោះ​ ​គាប់ចិត្ត​ផង​ ​គួរ​ផង​ ​ដល់​យើងខ្ញុំ​ ​ទាំង​យើងខ្ញុំ​សោត​ ​ក៏​មានចិត្ត​ត្រេកអរ​ ​ដោយ​ការព្យាករណ៍​នោះ​ ​យើងខ្ញុំ​ ​បាន​សួរ​នូវ​ការ​ត្រាស់​ដឹង​នូវ​សច្ចៈ​ ​នឹង​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ក៏បាន​ព្យាករ​នូវ​ការ​ត្រាស់​ដឹង​សច្ចៈ​ហើយ​ ​ការព្យាករណ៍​នោះ​ ​គាប់ចិត្ត​ផង​ ​គួរ​ផង​ ​ដល់​យើងខ្ញុំ​ ​ទាំង​យើងខ្ញុំ​សោត​ ​ក៏​មានចិត្ត​ត្រេកអរ​ ​ដោយ​ការព្យាករណ៍​នោះ​ ​យើងខ្ញុំ​ ​បាន​សួរ​នូវ​ការ​កើត​សច្ចៈ​ ​នឹង​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ក៏បាន​ព្យាករ​នូវ​ការ​កើត​សច្ចៈ​ហើយ​ ​ក៏​ការព្យាករណ៍​នោះ​ ​គាប់ចិត្ត​ផង​ ​គួរ​ផង​ ​ដល់​យើងខ្ញុំ​ ​ទាំង​យើងខ្ញុំ​សោត​ ​ក៏​មានចិត្ត​ត្រេកអរ​ ​ដោយ​ការព្យាករណ៍​នោះ​ ​យើងខ្ញុំ​ ​បាន​សួរ​នូវ​ធម៌​មាន​ឧបការៈ​ច្រើន​ ​ដល់​ការ​កើត​សច្ចៈ​ ​នឹង​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ក៏បាន​ព្យាករ​ ​នូវ​ធម៌​មាន​ឧបការៈ​ច្រើន​ ​ដល់​ការ​កើត​សច្ចៈ​ហើយ​ ​ក៏​ការព្យាករណ៍​នោះ​ ​គាប់ចិត្ត​ផង​ ​គួរ​ផង​ ​ដល់​យើងខ្ញុំ​ ​ទាំង​យើងខ្ញុំ​សោត​ ​ក៏​មានចិត្ត​ត្រេកអរ​ ​ដោយ​ការព្យាករណ៍​នោះ​ ​យើងខ្ញុំ​ ​បាន​សួរ​នូវ​ប្រស្នា​ណាៗ​ ​នឹង​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ក៏បាន​ព្យាករ​ ​នូវ​ប្រស្នា​នោះ​ៗ​ហើយ​ ​ក៏​ការព្យាករណ៍​នោះ
ថយ | ទំព័រទី ១៤៦ | បន្ទាប់