បណ្តាបុគ្គលទាំងពីរនុ៎ះ តើអ្នកត្រូវបំរើបុគ្គលណា។ ម្នាលព្រាហ្មណ៍ កាលបើសុទ្ទៈឆ្លើយតបដោយត្រឹមត្រូវ គប្បីឆ្លើយតប យ៉ាងនេះថា កាលបើខ្ញុំបំរើបុគ្គលណា បានការអាក្រក់ មិនបានការគាប់ប្រសើរ ព្រោះហេតុតែការបំរើទេ ខ្ញុំមិនត្រូវបំរើបុគ្គលនោះឡើយ កាលបើខ្ញុំបំរើបុគ្គលណា បានការគាប់ប្រសើរ មិនមែនជាការអាក្រក់ ព្រោះហេតុតែការបំរើទេ ទើបខ្ញុំត្រូវបំរើបុគ្គលនោះ។
[៨១] ម្នាលព្រាហ្មណ៍ តថាគតមិនពោលថា បុគ្គលគាប់ប្រសើរ ព្រោះតែមានត្រកូលខ្ពស់ទេ ម្នាលព្រាហ្មណ៍ ទាំងតថាគត នឹងបានពោលថា បុគ្គលថោកថយ ព្រោះតែមានត្រកូលខ្ពស់ ក៏ទេដែរ។ ម្នាលព្រាហ្មណ៍ តថាគត មិនពោលថា បុគ្គលគាប់ប្រសើរ ព្រោះតែមានជាតិថ្លៃថ្លាទេ ម្នាលព្រាហ្មណ៍ ទាំងតថាគត នឹងបានពោលថា បុគ្គលថោកទាប ព្រោះតែមានជាតិថ្លៃថ្លា ក៏ទេដែរ។ ម្នាលព្រាហ្មណ៍ តថាគត មិនពោលថា បុគ្គលប្រសើរវិសេស ព្រោះតែមានភោគៈ លើសលុបទេ ម្នាលព្រាហ្មណ៍ ទាំងតថាគត នឹងបានពោលថា បុគ្គលថោកទាប ព្រោះតែមានភោគៈលើសលុប ក៏ទេដែរ។ ម្នាលព្រាហ្មណ៍ ព្រោះថា បុគ្គលពួកខ្លះ ក្នុងលោកនេះ សូម្បីមានត្រកូលខ្ពង់ខ្ពស់ តែជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តកាមេសុមិច្ឆា ប្រព្រឹត្តពោលពាក្យមុសា