​លោកុត្តរធម៌​ ​ដ៏​ប្រសើរ​តែ​ម្យ៉ាង​ ​ថា​ជា​ទ្រព្យ​សំរាប់​ខ្លួន​ ​របស់​បុរស​ស្ត្រី​ ​ចំណែក​បុរស​ស្ត្រី​នោះ​ ​ដែល​អន្ទោល​តាម​វង្សត្រកូល​ ​ជា​ចំណែកខាង​មាតា​ ​បិតា​មក​ពីដើម​ ​បាន​កើត​អត្តភាព​ ​ក្នុង​ត្រ​កូល​ណាៗ​ ​ក៏​ដល់​នូវ​ការរាប់​តាម​ត្រ​កូ​លនោះៗ​ ​បើ​បាន​កើត​អត្តភាព​ ​ក្នុង​ត្រកូល​ក្សត្រិយ៍​ ​ក៏​ដល់​នូវ​ការរាប់​ថា​ ​ជា​ក្សត្រិយ៍​ ​បើ​បាន​កើត​អត្តភាព​ក្នុង​ត្រកូល​ព្រាហ្មណ៍​ ​ក៏​ដល់​នូវ​ការរាប់​ថា​ ​ជា​ព្រាហ្មណ៍​ ​បើ​បាន​កើត​អត្តភាព​ ​ក្នុង​ត្រកូល​វេស្សៈ​ ​ក៏​ដល់​នូវ​ការរាប់​ថា​ ​ជា​វេស្សៈ​ ​បើ​បាន​កើត​អត្តភាព​ ​ក្នុង​ត្រកូល​សុទ្ទៈ​ ​ក៏​ដល់​នូវ​ការរាប់​ថា​ ​ជា​សុទ្ទៈ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ភ្លើង​ឆេះ​ ​ព្រោះ​អាស្រ័យ​របស់​ណា​ ​ៗ​ ​ជា​បច្ច័យ​ ​ក៏​ដល់​នូវ​ការរាប់​តាម​របស់​នោះ​ៗ​។​ ​បើ​ភ្លើង​ឆេះ​ ​អាស្រ័យ​នឹង​ឧស​ ​ក៏​ដល់​នូវ​ការរាប់​ថា​ ​ភ្លើង​ឧស​ ​បើ​ភ្លើង​ឆេះ​ ​អាស្រ័យ​នឹង​ចំណាំងឈើ​ ​ក៏​ដល់​នូវ​ការរាប់​ថា​ ​ភ្លើង​ចំណាំងឈើ​ ​បើ​ភ្លើង​ឆេះ​ ​អាស្រ័យ​នឹង​ស្មៅ​ ​ក៏​ដល់​នូវ​ការរាប់​ថា​ ​ភ្លើង​ស្មៅ​ ​បើ​ភ្លើង​ឆេះ​ ​អាស្រ័យ​នឹងអាច​ម៍​គោ​ ​ក៏​ដល់​នូវ​ការរាប់​ថា​ ​ភ្លើង​អាចម៍គោ​ ​សេចក្តី​ទាំងនេះ​ ​មាន​ឧបមា​ ​យ៉ាងណា​ ​
ថយ | ទំព័រទី ១៥៨ | បន្ទាប់