​នឹង​កុសលធម៌​ ​ដែល​ជា​តួ​ហេតុ​។​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​កុលបុត្រ​បាន​ចេញ​ចាក​ផ្ទះ​ ​អំពី​ត្រកូល​សុទ្ទៈ​ ​ហើយ​ចូល​ទៅកាន់​ផ្នួស​ ​កុលបុត្រ​នោះ​សោត​ ​អាស្រ័យ​ធម៌​វិន័យ​ ​ដែល​តថាគត​ ​បាន​សំដែង​ហើយ​ ​ជា​បុគ្គល​បាន​វៀរចាក​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន​ ​វៀរចាក​អ​ព្រហ្មចរិយៈ​ ​វៀរចាក​មុសាវាទ​ ​វៀរចាក​បិ​សុ​ណា​វាចា​ ​វៀរចាក​ផរុសវាចា​ ​វៀរចាក​សម្ផ​ប្ប​លា​បៈ​ ​មិន​មាន​អភិជ្ឈា​ ​មិន​មានចិត្ត​ព្យាបាទ​ ​ជា​សម្មាទិដ្ឋិ​ ​ជា​បុគ្គល​ត្រេកអរ​នឹង​កុសលធម៌​ ​ដែល​ជា​តួ​ហេតុ​។​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​យល់​នូវ​ហេតុ​នោះ​ ​ដូចម្តេច​ ​មានតែ​ព្រាហ្មណ៍​ ​ទើប​អាច​ចំរើន​មេ​ត្ត​ចិត្ត​ ​ជា​ចិត្ត​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ក្នុង​ប្រទេស​នេះ​ ​ក្សត្រិយ៍​ចំរើន​មិនបាន​ ​វេស្សៈ​ចំរើន​មិនបាន​ ​សុទ្ទៈ​ចំរើន​មិនបានទេ​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ហេតុនេះ​ ​មិនមែន​ដូច្នោះ​ទេ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ទោះ​ក្សត្រិយ៍​ ​អាច​ចំរើន​មេ​ត្ត​ចិត្ត​ ​ដែល​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ក្នុង​ប្រទេស​នេះ​បាន​ ​បពិត្រ​ព្រះ​គោតម​ ​ដ៏​ចំរើន​ ​ទោះជា​ព្រាហ្មណ៍​ ​.​.​.​.​ ​បពិត្រ​ព្រះ​គោតម​ ​ដ៏​ចំរើន​ ​ទោះជា​វេស្សៈ​.​.​.​ ​
ថយ | ទំព័រទី ១៦១ | បន្ទាប់