​ជា​បុគ្គល​បាន​វៀរចាក​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន​ ​វៀរចាក​អ​ព្រហ្មចរិយៈ​ ​វៀរចាក​មុសាវាទ​ ​វៀរចាក​បិ​សុ​ណា​វាចា​ ​វៀរចាក​ផរុសវាចា​ ​វៀរចាក​សម្ផ​ប្ប​លា​បៈ​ ​មិន​មាន​អភិជ្ឈា​ ​មិន​មានចិត្ត​ព្យាបាទ​ ​ជា​សម្មាទិដ្ឋិ​ ​ជា​បុគ្គល​ត្រេកអរ​នឹង​កុសលធម៌​ ​ដែល​ជា​តួ​ហេតុ​។​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​យល់​នូវ​ហេតុ​នោះ​ ​ដូចម្តេច​ ​មានតែ​ព្រាហ្មណ៍​ ​ទើប​អាច​នាំ​យក​ ​នូវ​កញ្ចប់​លំអិត​ ​សម្រាប់​ងូត​ ​ទៅកាន់​ស្ទឹង​ ​ដុស​ជំរះ​ក្អែល​បាន​ ​ក្សត្រិយ៍​ជំរះ​មិនបាន​ ​វេស្សៈ​ជំរះ​មិនបាន​ ​សុទ្ទៈ​ជំរះ​មិនបានទេ​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ហេតុនេះ​ ​មិនមែន​ដូច្នោះ​ទេ​ ​បពិត្រ​ព្រះ​គោតម​ ​ដ៏​ចំរើន​ ​សូម្បី​ក្សត្រិយ៍​ ​ក៏អាច​យក​កញ្ចប់​លំអិត​ ​សម្រាប់​ងូត​ ​ទៅកាន់​ស្ទឹង​ ​ជំរះ​ក្អែល​បាន​ដែរ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សូម្បី​ព្រាហ្មណ៍​ ​.​.​.​.​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សូម្បី​វេស្សៈ​.​.​.​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សូម្បី​សុទ្ទៈ​.​.​.​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពួក​វណ្ណៈ​ ​ទាំង៤​ ​សុទ្ធតែ​អាចយ​ក​កញ្ចប់​លំអិត​ ​សម្រាប់​ងូត​ ​ទៅកាន់​ស្ទឹង​ ​ជំរះ​ក្អែល​បាន​ទាំងអស់​។​
ថយ | ទំព័រទី ១៦៣ | បន្ទាប់