​[​៨៦​]​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​កុលបុត្រ​ចេញ​ចាក​ផ្ទះ​ ​អំពី​ត្រកូល​ក្សត្រិយ៍​ ​ហើយ​ចូល​ទៅកាន់​ផ្នួស​ ​ក៏​កុលបុត្រ​នោះ​ ​អាស្រ័យ​ធម៌​វិន័យ​ ​ដែល​តថាគត​ ​បាន​សំដែង​ហើយ​ ​ជា​បុគ្គល​វៀរចាក​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន​ ​វៀរចាក​អ​ព្រហ្មចរិយៈ​ ​វៀរចាក​មុសាវាទ​ ​វៀរចាក​បិ​សុ​ណ​វាចា​ ​វៀរចាក​ផរុសវាចា​ ​វៀរចាក​សម្ផ​ប្ប​លា​បៈ​ ​មិន​មាន​អភិជ្ឈា​ ​មិន​មានចិត្ត​ព្យាបាទ​ ​ជា​សម្មាទិដ្ឋិ​ ​ជា​បុគ្គល​ត្រេកអរ​ ​នឹង​កុសលធម៌​ ​ដែល​ជា​តួ​ហេតុ​។​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​ចេញ​អំពី​ត្រកូល​ព្រាហ្មណ៍​ ​.​.​.​.​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​ចេញ​អំពី​ត្រកូល​វេស្សៈ​.​.​.​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​កុលបុត្រ​ចេញ​ចាក​ផ្ទះ​ ​អំពី​ត្រកូល​សុទ្ទៈ​ ​ហើយ​ចូល​ទៅកាន់​ផ្នួស​ ​ក៏​កុលបុត្រ​នោះ​ ​អាស្រ័យ​ធម៌​វិន័យ​ ​ដែល​តថាគត​ ​បាន​សំដែង​ហើយ​ ​ជា​បុគ្គល​វៀរចាក​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន​ ​វៀរចាក​អ​ព្រហ្មចរិយៈ​ ​វៀរចាក​មុសាវាទ​ ​វៀរចាក​បិ​សុ​ណា​វាចា​ ​វៀរចាក​ផរុសវាចា
ថយ | ទំព័រទី ១៦៤ | បន្ទាប់