វៀរចាក​សម្ផ​ប្ប​លា​បៈ​ ​មិន​មាន​អភិជ្ឈា​ ​មិន​មានចិត្ត​ព្យាបាទ​ ​ជា​សម្មាទិដ្ឋិ​ ​ជា​បុគ្គល​ត្រេកអរ​នឹង​កុសលធម៌​ ​ដែល​ជា​តួ​ហេតុ​ ​ក៏​ដូចគ្នា​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​យល់​នូវ​ហេតុ​នោះ​ ​ថាដូចម្តេច​ ​ក្សត្រិយ៍​ ​ជា​រាជា​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​ក្នុង​លោក​នេះ​ ​ប្រជុំ​ពួក​បុរស​ ​១០០នាក់​ ​ដែល​មាន​ជា​តិ​ផ្សេង​ៗ​គ្នា​ថា​ ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​ចូរ​មក​ ​បណ្តា​បុរស​ទាំងនោះ​ ​ពួក​បុរស​ណា​ ​ដែល​កើតអំពី​ខត្តិយ​ត្រកូល​ ​អំពី​ព្រាហ្មណ​ត្រកូល​ ​អំពី​រាជញ្ញត្រកូល​(​១​)​ ​ពួក​បុរស​នោះ​ ​ចូរ​កាន់​យក​ ​នូវ​ឈើ​ពំនួត​ខាងលើ​ ​(​កូន​ពំនួត​ជា​វិការៈ​)​ ​នៃ​ឈើស្រាយ​ ​ឬ​ឈើខ្លឹម​ ​ស្រល់​ ​ខ្លឹមចន្ទន៍​ ​ឬ​ឈូក​ ​ពួត​បង្កាត់ភ្លើង​ ​ឲ្យ​ភ្លើង​ឆេះ​ប្រាកដ​ឡើង​ ​មួយទៀត​ ​អ្នក​ដ៏​ចម្រើន​ទាំងឡាយ​ ​ចូរ​មក​ ​បណ្តា​បុរស​ទាំងនោះ​ ​ពួក​បុរស​ណា​ ​ដែល​កើតអំពី​ត្រកូល​ចណ្ឌាល​ ​អំពី​ត្រកូល​នេសាទ​ ​អំពី​វេណុ​ត្រកូល​ ​(​ត្រកូល​ត្បាញ​ផែង​)​ ​អំពី​រថការ​ត្រកូល​ ​(​ត្រកូល​អ្នកធ្វើ​រថ​)​ ​អំពី​បុ​ក្កុ​សត្រ​កូល​ ​(​ត្រកូល​អ្នក​កើប​សម្រាម​)​ ​ពួក​បុរស​ទាំងនោះ​ ​ចូរ​យក​ឈើ​ពំនួត​ខាងលើ​ ​(​ជា​វិការៈ​)​ ​នៃ​ស្នូក​ឆ្កែ​ ​ឬ​ស្នូកជ្រូក​ ​ស្នូក​ជាង​ជ្រលក់​ ​ឬ​ដើមល្ហុង​ប្រេង​ ​ពួត​បង្កាត់ភ្លើង​ ​ឲ្យ​ភ្លើង​ឆេះ​ប្រាកដ​ឡើង​។​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​យល់​នូវ​ហេតុ​នោះ​ ​ថាដូចម្តេច​ ​
​(​១​)​ ​ស្តេច​ដែល​មិនទាន់​បាន​រាជាភិសេក​។​
ថយ | ទំព័រទី ១៦៥ | បន្ទាប់