​ភ្លើង​ណា​ ​ដែល​ពួក​បុរស​ ​កើតអំពី​ខត្តិយ​ត្រកូល​ ​អំពី​ព្រាហ្មណ​ត្រកូល​ ​អំពី​រាជញ្ញត្រកូល​ ​យក​ពំនួតភ្លើង​ខាងលើ​ ​(​ជា​វិការៈ​)​ ​នៃ​ឈើស្រាយ​ក្តី​ ​ឈើខ្លឹម​ក្តី​ ​ដើម​ស្រល់​ក្តី​ ​ដើម​ចន្ទន៍​ក្តី​ ​ដើម​ឈូកក្រហម​ក្តី​ ​មក​ពួត​បង្កាត់​ ​ភ្លើង​ ​ក៏​ឆេះ​ប្រាកដ​ឡើង​ ​ភ្លើង​នោះ​ ​មាន​អណ្តាត​ផង​ ​មាន​ពណ៌​ផង​ ​មាន​ពន្លឺផង​ ​គេ​អាច​ធ្វើការ​ ​ដែល​ត្រូវ​ធ្វើ​ដោយ​ភ្លើង​ ​នឹង​ភ្លើង​នោះ​បាន​ ​ចំណែក​ភ្លើង​ណា​ ​ដែល​ពួក​បុរស​ ​កើតអំពី​ចណ្ឌាល​ត្រកូល​ ​នេសាទ​ត្រកូល​ ​វេណុ​ត្រកូល​ ​រថការ​ត្រកូល​ ​បុ​ក្កុ​សត្រ​កូល​ ​យក​ពំនួតភ្លើង​ខាងលើ​ ​(​ជា​វិការៈ​)​ ​នៃ​ស្នូក​ឆ្កែ​ក្តី​ ​ស្នូកជ្រូក​ក្តី​ ​ស្នូក​ជាង​ជ្រលក់​ក្តី​ ​ដើមល្ហុង​ប្រេង​ក្តី​ ​មក​ពួត​បង្កាត់​ ​ភ្លើង​ ​ក៏​ឆេះ​ប្រាកដ​ឡើង​ដែរ​ ​តែ​ភ្លើង​នោះ​ ​មិន​មាន​អណ្តាត​ផង​ ​មិន​មាន​ពណ៌​ផង​ ​មិន​មាន​ពន្លឺផង​ ​គេ​មិន​អាច​ធ្វើការ​ ​ដែល​ត្រូវ​ធ្វើ​ដោយ​ភ្លើង​ ​នឹង​ភ្លើង​នោះ​បានទេ​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ហេតុនេះ​ ​មិនមែន​ដូច្នោះ​ទេ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភ្លើង​ណា​ ​ដែល​ពួក​បុរស​ ​កើតអំពី​ខត្តិយ​ត្រកូល​ ​អំពី​ព្រាហ្មណ​ត្រកូល​ ​អំពី​រាជញ្ញត្រកូល​ ​យក​ពំនួតភ្លើង​ខាងលើ​ ​(​ជា​វិការៈ​)​នៃ​ឈើស្រាយ​ក្តី​ ​ឈើខ្លឹម​ក្តី​ ​
ថយ | ទំព័រទី ១៦៦ | បន្ទាប់